• 2019-12-13 03:40:44
  • ព័ត៌មាន

បើមិនបន្តកុងត្រាជាមួយ YG ទេ G-Dragon និង Taeyang អាចបាត់បង់សិទ្ធប្រើឈ្មោះរបស់ខ្លួន

  • 2019-12-13 03:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​សមាជិក​ BIGBANG បាន​បញ្ចប់​កាតព្វកិច្ច​ក្នុង​ការ​ចូល​បម្រើ​កង​ទ័ព​រួច​មក មាន​​ការ​ចង់​ដឹង​ថា​តើ​ពួក​គេ​​នឹង​បន្ត​កុងត្រា​ជា​មួយ​ផលិតកម្ម YG Entertainment ត​ទៀត​ ឬ​យ៉ាង​ណា?

បើ​ផ្អែក​តាម​អ្នក​វិភាគ G-Dragon និង Taeyang ជា​សមាជិក​ពីរ​រូប​ ដែល​មាន​​ភាគ​រយ​​ខ្ពស់​ជាង​គេ​ក្នុង​ការ​បន្ត​កុងត្រា។​ ហេតុ​ផល​គឺ​ដោយ​សារ​តែ YG មាន​​ចុះ​កម្មសិទ្ធិ​គ្រប់​គ្រង​ឈ្មោះ​របស់​ពួក​គេ ហើយ​ប្រសិន​បើ​ចាក​ចេញ​ ពួក​គេ​នឹង​មិន​អាច​​​មាន​សកម្មភាព​សិល្បៈ​ក្រោម​ឈ្មោះ G-Dragon និង Taeyang បាន​នោះ​ទេ។

បច្ចុប្បន្ន​នេះ​ YG មាន​កម្មសិទ្ធិ​បញ្ញា​​សម្រាប់​ឈ្មោះ​ "G-DRAGON” ទាំង​ជា​ភាសា​អង់គ្លេស និង​កូរ៉េ។ ក្រុមហ៊ុន​បាន​ចុះ​កម្មសិទ្ធិ​លើ​ឈ្មោះ​សម្រាប់​ប្រើ​ក្នុង​សិល្បៈ​នេះ តាំង​ពី​ឆ្នាំ ២០០៣ គឺ​បី​ឆ្នាំ​មុន​ BIGBANG ចូល​ប្រឡូក។

នៅ​ឆ្នាំ ២០១៥ ផលិត​បន្ត​ចុះ​កម្មសិទ្ធិ​សម្រាប់​ឈ្មោះ "TAEYANG” និង "GD X TAEYANG”។ យ៉ាងណាក្ដី​​ការ​ស្នើ​សុំ​កម្មសិទ្ធិ​សម្រាប់​ឈ្មោះ "TAEYANG” ជា​ភាសា​កូរ៉េ មិន​បាន​សម្រេច​នោះ​ទេ ដោយ​សារ​ពាក្យ​នេះ​មាន​អត្ថន័យ​ថា "ព្រះ​អាទិត្យ"។

ប្រសិន​បើ​ G-Dragon និង Taeyang ដើរ​ចេញ ពួក​គេ​នឹង​មិន​អាច​ប្រើ​ឈ្មោះ​ទាំង​ពីរ​នេះ​បាន​នោះ​ទេ បើ​គ្មាន​ការ​អនុញ្ញាត​ពី​ផលិត​កម្ម YG ទេ​នោះ។ ឈ្មោះ​សិល្បៈ​នេះ ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់ G-Dragon និង Taeyang ដោយ​សារ​ពួក​គេ​បាន​ប្រើ​ឈ្មោះ​នេះ​តាំង​ពី​ចូល​ប្រឡូក ហើយ​ឈ្មោះ​ពិត​របស់​ពូក​គេ​គឺ Kwon Jiyong និង Dong Young Bae កម្រ​ប្រើ​ណាស់​ក្នុង​រយៈពេល ១៣ ឆ្នាំ​កន្លង​មក​នេះ។

កន្លង​មក​បញ្ហា​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា​នៃ​ការ​ប្រើ​ឈ្មោះ​នេះ មាន​ជា​ឧទាហរណ៍​ស្រាប់​ ករណី​ក្រុម​ចម្រៀង​ B2ST។ ពួក​គេ​បាន​ចាក​ចេញ​ពី​ផលិតកម្ម Cube Entertainment ហើយ​សម្រេច​ចិត្ត​ប្ដូរ​ឈ្មោះ​ក្រុម​ទៅ​ជា​ HIGHLIGHT ក្រោយ​ពី​ចាញ់​ក្ដី​ក្នុង​ការ​យក​ឈ្មោះ​ដើម​មក​ប្រើ​ ពី​សំណាក់​ក្រុមហ៊ុន៕​​​​​​​​

ចុចអាន ៖ Sandara Park សេដ្ឋី​នី​ថ្មីវិស័យ​សិល្បៈ​កូរ៉េ​ជាមួយ​ទ្រព្យ​សម្បត្តិ​៣២​លាន​ដុល្លារ និង​ជំនួញ​រាប់​មិន​អស់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់