• 2019-12-13 03:59:08
  • ព័ត៌មាន

កម្មវិធី “បងធំ ប្អូនប្រុស” សម្រេចជោគជ័យយ៉ាងត្រចះត្រចង់

  • 2019-12-13 03:59:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី “បងធំ ប្អូនប្រុស” ដែល​នាំ​មក​ជូនជាពិសេសដោយស្រាបៀរ អង្គរ ដ៏​ពេញ​និយម​នៅ​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ១៩៩២ ទទួល​បាន​ការគាំទ្រ និង​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង។វត្តមាន​ពី​សំណាក់​តារា​សម្ដែង​ភាពយន្ត​ជើងចាស់​ ទេព រិនដារ៉ូ ប៉ះគ្នា​ជា​មួយ​តារា​ល្បី​ក្នុង​បណ្តាញសង្គម ហេង វិសាល បាន​ញ៉ាំង​ឲ្យ​កម្មវិធី​ទាំង​មូល​មាន​ភាព​សប្បាយ​រីករាយ​តាំង​ពីវគ្គទី ១ ដល់វគ្គទី ៨ ដែល​ជា​វគ្គបញ្ចប់។

ដំណើរ​ផ្សង​ព្រេង​ពី​វគ្គមួយ ទៅ​វគ្គមួយ មាន​អ្វីថ្មីប្លែកជានិច្ច ដែលតារាកិត្តិយសលោក ទេព រិនដារ៉ូ និង​ហេង វិសាល ចុះ​ទៅ​បំពេញ​បេសកកម្ម​ដំណើរ​ផ្សេង​ព្រេង​នៅ​ខេត្ត​ចំនួន​ប្រាំបី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដូចជាខេត្តកំពត កោះកុង កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះសីហនុ រតនគិរី និង​មណ្ឌលគិរី។

ដំណើរ​ផ្សេង​ព្រេង​ដំបូង​បង្អស់​របស់​អ្នកទាំងពីរគឺនៅខេត្តកំពត។ ទោះ​បី​ជា​តារា​ទាំង​ពីរដួងមិន​ធ្លាប់ជួបគ្នាពីមុនមក ហើយ​មាន​អាយុ និង​ចំណូលចិត្តផ្ទុយគ្នាក៏ពិតមែន តែពួកគាត់ដូចជាចុះសម្រុងគ្នាបានល្អនៅក្នុងវគ្គនេះ។ ទេព រិនដារ៉ូ និងហេង វិសាល បានធ្វើដំណើរទៅខេត្តកំពតជាមួយគ្នា ដែលពួកគាត់ត្រូវស្វែងរកផ្លូវដោយខ្លួនឯង ដោយគ្មានផែនទី ដើម្បីទៅកាន់ចម្ការម្រេច (La Plantation)។ ឆ្លងកាត់ឧបសគ្គជាច្រើន ទម្រាំបានទៅដល់ចម្ការ ហើយពួកគាត់ក៏ចាំមិនភ្លេចដែរ ជាមួយបទពិសោធន៍ថ្មី ដោយការបររទេះក្របីឆ្លងកាត់ទឹក និងការងូតទឹកឲ្យសត្វក្របី។

ដំណើរផ្សងព្រេងក្នុងវគ្គទីពីរ រឹតតែជក់ចិត្តជាមួយទេសភាពដ៏ស្រស់ស្អាតនៅខេត្តកោះកុង ដែលគ្រប់ដណ្តប់ដោយព្រៃកោងកាងច្រើនបំផុតនៅប្រទេសកម្ពុជា។ តារាទាំងពីរដួងនេះទទួលបានបទពិសោធន៍អុំទូកកាយ៉ាកជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគាត់ ហើយវិសាលបានរៀនពីការចាប់ក្តាម។ ពួកគាត់ទាំងពីរបានជួបហ្វេនៗជាច្រើននាក់នៅតាមផ្លូវធ្វើដំណើរ ជាមួយនឹងការចែករំលែកស្រាបៀរ អង្គរ និងអាហារឆ្ងាញ់ៗ ជជែកលេងយ៉ាងសប្បាយរីករាយ។

អ្វីដែលថ្មី ប្លែកនៅតែបន្តកើតមាននៅក្នុងដំណើរផ្សងព្រេងនៅវគ្គទី ៣ នៅខេត្តកំពង់ឆ្នាំង ហេង វិសាល បានស្គាល់ពីរសជាតិជីវិតដោយគ្មានទូរសព្ទប្រើ ចំណែកលោក រិនដារ៉ូ វិញផ្ចិតផ្ចង់យ៉ាងខ្លាំងក្នុងការធ្វើក្អមឆ្នាំងរបស់គាត់ឲ្យមានភាពទាក់ទាញ ។ ប៉ុន្តែដំណើរផ្សងព្រេងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ព្រោះពួកគាត់ត្រូវរកគ្រប់មធ្យោបាយ ដើម្បីលក់ក្អមឆ្នាំង ដែលពួកគាត់ផលិតបាន។

ចូលដល់ដំណើរផ្សងព្រេងក្នុងវគ្គទី ៤ នៅខេត្តបាត់ដំបង ក្តីសុបិនរបស់លោក ទេព រិនដារ៉ូ បានក្លាយជាការពិត ព្រោះបាត់ដំបងជាស្រុកកំណើតរបស់គាត់។ តារាទាំងពីរបានប្រឈមនឹងរឿងភ័យខ្លាច ដោយការឲ្យចំណីសត្វក្រពើ និងទៅមើលសត្វប្រចៀវ! ទោះជាវិសាលមិនចូលចិត្តថ្ងៃក្តៅខ្លាំងក៏ពិតមែន តែអ្នកទាំងពីរតម្រូវឲ្យជិះអាឡូរីនៅពេលថ្ងៃត្រង់។ នេះជាបទពិសោធន៍ដ៏ជូរចត់មួយសម្រាប់អ្នកទាំងពីរ។

រឹតតែគួរឲ្យចាប់អារម្មណ៍ និងភ័យបុកពោះលាយឡំនឹងភាពសប្បាយរីករាយ នៅក្នុងដំណើរវគ្គថ្មីនៅខេត្តសៀមរាប ដោយវិសាល និងបងរិនដារ៉ូ បានស្គាល់ពីរសជាតិជីវិតគេងលើផ្ទះទឹកមួយយប់ ដោយមិនមានភ្លើងប្រើគ្រប់គ្រាន់ គ្មានអ៊ីនធឺណិត គ្មានកង្ហារ និងគ្មានម៉ាស៊ីនត្រជាក់។ ជាពិសេសអ្នកទាំងពីរទទួលបានបទពិសោធន៍ថ្មីពីការជិះខ្សែរ៉ូតដ៏ខ្ពស់សន្លឹម។

ទាំងវិសាល និងលោករិនដារ៉ូ ពិតជាមានមោទនភាពចំពោះដំណើរទស្សនកិច្ចនៅរោងចក្រស្រាបៀរ អង្គរ នៅក្រុងព្រះសីហនុដែលជាខេត្តទី ៦ ក្នុងការបំពេញបេសកកម្មនៅក្នុងកម្មវិធី “បងធំប្អូនប្រុស” ។ តារាទាំងពីរទទួលបានចំណេះដឹងថ្មីៗអំពីដំណើរសង្វាក់ផលិតកម្មស្រាបៀរ អង្គរ។ គាត់ទាំងពីរក៏បានស្គាល់ពីរសជាតិជិះលើរថយន្តដឹកអីវ៉ាន់ បិទស្ទីកគ័រស្រាបៀរ និងយកស្រាបៀរទៅដេប៉ូចែកចាយ។ ចំណែក បង រិនដារ៉ូ ក៏ស្គាល់ពីអារម្មណ៍ឡាយវីដេអូតាមហ្វេសប៊ុកជាលើកដំបូង ដើម្បីផ្សព្វផ្សាយ និងលក់ស្រាបៀរ អង្គរ។

ឆ្ពោះទៅដំណើរផ្សងព្រេងវគ្គថ្មី វគ្គទី ៧ រឹតតែវិសេសវិសាល អារម្មណ៍ស្រស់ស្រាយជាមួយទេសសភាពព្រៃភ្នំដ៏ស្រស់ត្រកាលក្នុងទឹកដីខេត្តរតនគិរី។ ទាំង រិនដារ៉ូ និងវិសាលទទួលបានបទពិសោធន៍ថ្មីជាបន្តទៀត ដោយការធ្វើដំណើរទៅលេងបឹងយក្សលោម និងភូមិភ្នំនៅក្នុងខេត្តនេះ ដើម្បីយល់ដឹងពីការរស់នៅ ទំនៀមទំលាប់ វប្បធម៌ អាហារ និងរៀនពីភាសារបស់បងប្អូនជនជាតិដើមភាគតិច (ទំពួន)។ ចំណែកបង រិនដារ៉ូ ភ័យមិនស្ទើរ នៅពេលក្រុមការងារតម្រូវឲ្យគាត់បង្ហោះកាមេរ៉ាដ្រូន ផ្តិតយកទិដ្ឋភាពនៅទីនោះ។ តារាទាំងពីរនេះបានស្គាល់ពីរសជាតិជីវិតងូតទឹកឲ្យសត្វដំរីនៅកន្លែងទឹកធ្លាក់ផងដែរ។

ចូលដល់ដំណើរផ្សងព្រេងនៅវគ្គចុងក្រោយនៅក្នុងកម្មវិធី “បងធំប្អូនប្រុស” តារាទាំងពីរដួងបានស្គាល់ពីរសជាតិវង្វេងក្នុងព្រៃ និងគ្មានទូរសព្ទប្រើពេញមួយថ្ងៃ។ ពួកគាត់មានអារម្មណ៍ភ័យផង ហត់ផង ឃ្លានផង តែតារាទាំងពីរក៏ទទួលបានចំណេះដឹងថ្មីៗ រំភើប រីករាយ ប្លែកអារម្មណ៍ដែលបានជួបជុំជាមួយបងប្អូនជនជាតិដើមភាគតិចក្នុងដំណើរផ្សងព្រេងនៅខេត្តមណ្ឌលគិរី។ ចំណែក វិសាល ក៏បានរៀនចេះពីរបៀបបង្កាត់ភ្លើងតាមបែបអ្នកជនបទ និងបច្ចេកទេសថ្មីៗទៀតដែលគាត់មិនដែលដឹង។ សំខាន់ជាងនេះបងធំ ប្អូនប្រុសបានភ្លក្សស្រាបុរាណរបស់បងប្អូនជនជាតិដើម ភាគតិចយើងទៀតផង។ ហើយចុងក្រោយពួកគាត់បានជប់លៀងពិសាស្រាបៀរ អង្គរ យ៉ាងសប្បាយរីករាយ។ ទិដ្ឋភាពដ៏រំភើបរីករាយនៅក្នុងកម្មវិធី “បងធំប្អូនប្រុស” បានដក់ជាប់នៅក្នុងក្រអៅបេះដូងអ្នកទស្សនាកម្មវិធីនេះគ្រប់ៗគ្នា។

ជាចុងក្រោយ ក្រុមហ៊ុនស្រាបៀរ អង្គរ សូមថ្លែងអំណរគុណដល់អតិថិជន និងហ្វេនៗជាទីស្រឡាញ់ ដែលបានគាំទ្រកម្មវិធី “បងធំប្អូនប្រុស” តាំងពីវគ្គទីមួយរហូតដល់វគ្គបញ្ចប់។ យើងនឹងប្តេជ្ញាផលិតកម្មវិធីថ្មីៗជាបន្តទៀត៕

អត្ថបទ៖ សុខហេង

មតិយោបល់