• 2019-12-17 01:00:00
  • ព័ត៌មាន

ទិញ​សំបុត្រ​ឲ្យ​ហើយ​ទៅណា! “Let’s Cosplay” ឆ្នាំនេះ អស្ចារ្យ​ជាងឆ្នាំមុនទៀត!

  • 2019-12-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Let’s Cosplay រដូវកាលទី៦ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមយុវជន Narutail Guild នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២២ ខែធ្នូ​ ខាងមុខនេះ នៅ​​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

គោលបំណង​ចម្បង​នៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា និង​ជប៉ុន ក៏ដូចជា​រៃអង្គាស​ថវិកា​ ដើម្បី​ទិញ​សៀវភៅ ៦០០០ក្បាល ជួយ​ដល់​កុមារ​ក្រីក្រ​នៅ​ភូមិ​ត្រពាំងធំ ឃុំត្រពាំងធំ ស្រុក​ទឹកឈូ ខេត្ត​កំពត និង​រៃអង្គាស​ថវិកា​ជួយ​ដល់​សហគមន៍​សិល្បៈ​បុរាណ​ខ្មែរ នៅ​រាជធានី​ភ្នំពេញផងដែរ។

នៅឆ្នាំនេះ Let’s Cosplay Season 6 សន្យា​ថា​នឹង​នាំ​មក​នូវ​សកម្មភាព​ដ៏រំភើប​រីករាយ​ថ្មីៗជាច្រើនទៀត សម្រាប់​ប្រិយមិត្ត ពេញ​មួយថ្ងៃ​តែម្ដង។ លើសពីនេះទៅទៀត ក៏​នឹង​មាន​ស្តង់​លក់​អាហារ និងភេសជ្ជៈ ក៏ដូចជា​វត្ថុ​អនុស្សាវរីយ៍​ថែមទៀតផង។

ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​នេះបាន ប្រិយមិត្ត​អាច​ទិញ​សំបុត្រ​តាមរយៈ​ link ខាងក្រោម ឬ​ក៏ទៅ​កាន់​ស្ដង់​នៅ​ CJCC ចាប់ពីថ្ងៃនេះ​ទទៅ។ ក្រុមយុវជន Narutail Guild ​នឹង​ដឹកជញ្ជូនសំបុត្រ​ជូន​ដល់​កន្លែង ដោយ​មិន​គិត​ថ្លៃ រាល់​​ការ​ទិញ​សំបុត្រ​ Special និង Exclusive។

ទិញ​សំបុត្រ​តាមរយៈ link នេះ៖ https://forms.gle/wWCTLcdV7rCsBwCT6

ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​ហ្វេសប៊ុក https://facebook.com/events/454453858510787/?ti=icl ឬ​តាម​រយៈទូរសព្ទ​លេខ 015 478 096៕

ចុចអាន៖ ព្រឹត្តិការណ៍វប្បធម៌កម្ពុជា-ជប៉ុន “Let’s Cosplay” ឆ្នាំនេះ នឹង​កាន់តែអស្ចារ្យ!

មតិយោបល់