• 2019-12-16 04:03:53
  • ព័ត៌មាន

តារា​កូរ៉េ​ ៧​រូប ​ចែក​រំលែក​វិធី​ថែ​រក្សា​រាង​ងាយៗ​ អ្នក​ណាៗ​ក៏​អាច​ធ្វើ​បាន

  • 2019-12-16 04:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​តែង​តែ​ស្ងើច​សរសើរ​ពី​សម្រស់​និង​រាង​ដ៏​សិច​ស៊ី​របស់​តារា​កូរ៉េ។​ តារា​នីមួយៗ​សុទ្ធ​តែ​មាន​វិធី​ខុសៗ​ដើម្បី​ធ្វើ​ឱ្យ​រាង​ស្អាត​។​ វិធី​ទាំង​នោះ​មិន​ជា​ពិបាក​ដូច​អ្វី​ដែល​អ្នក​នោះ​ទេ​ គ្រាន់​តែ​អ្នក​ត្រូវ​បែង​ចែក​អាហារ​នឹង​ពេល​វេលា​ញ៉ាំ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ តោះ​មក​មើល​ពី​វិធី​ងាយៗ​ទាំង​នោះ​ទៅ​មើល​! តើ​អ្នក​ពេញ​ចិត្ត​មួយ​ណា?

១.​ IU​

តារា​ដែល​មាន​រាង​តូច​ច្រឡឹង​រូប​នេះ​ញ៉ាំ​ផ្លែ​ប៉ោម​ជា​រៀង​រាល់​ថ្ងៃ។​ ផ្លែ​ប៉ោម​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​ ហ្វៃបឺរ (Fiber)​ ដែល​សក្ដិសម​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់​ព្រោះ​វា​មាន​កាល់ឡូរី​តិច​បំផុត។ អាហារ​ប្រចាំ​ថ្ងៃ​របស់​ IU​គឺ​ ផ្លែ​ប៉ោម​មួយ​ ដំឡូង​ផ្អែម​២​ ទឹក​ដោះ​គោ​មួយ​កែវ​និង​ទឹក​ក្រូច​មួយ​កែវ។

២.​ Park Shin Hye

Park Shin Hye ​ក៏​មាន​វិធី​ថែរក្សា​រាង​ផ្ទាល់​ខ្លួន​ដែរ​គឺ​ការ​ញ៉ាំ​បន្លែ​បៃតង​ និង​ហាត់​ប្រាណ។​ ជា​ធម្មតា​តារា​រូប​នេះ​តែង​តែ​ញ៉ាំ​បន្លែ​បៃតង​ អាហារ​ជាតិ​ម្សៅ​តិច​ និង​មាន​ខ្លាញ់​ឬ​ជាតិ​ស្ករ​តិច។ Park Shyn Hye​ ក៏​ផ្តោត​ទៅ​លើ​ការ​ហាត់​ប្រាណ​ដែរ​ ពោល​គឺ​នាង​ហាត់​ប្រាណ​ជា​ប្រចាំ​ដើម្បី​ឱ្យ​ខ្លួន​មាន​លំនឹង​និង​រហ័ស​រហួន។

៣.​ Jihyo ​ក្រុម​ Twice

Jihyo​ មាន​ស្បែក​ស្អាត​ពី​ធម្មជាតិ​ ហើយ​ថែម​ទាំង​មាន​រាង​ស្អាត​ទៀត​។ Jihyo​ញ៉ាំ​សាលាដ​ជា​រឿយៗ​ក៏​ព្រោះ​តែ​វា​ជួយ​ឱ្យ​នាង​ឆ្អែត​បាន​យូរ​ដោយ​សារ​តែ​ហ្វៃ​បឺរ​ (Fiber)​។ នៅ​ពេល​ដែល​នាង​ឃ្លាន​ខ្លាំង​នាង​តែង​តែ​ញ៉ាំ​ពោត​ដើម្បី​ជា​ជំនួយ។​

៤.​ Suzy

តារា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​ឥត​ខ្ចោះ​ តែង​តែ​ញ៉ាំ​ដំឡូង​ផ្អែម​ ទ្រូង​មាន់​ និង​ទឹក​ដោះ​គោ​មួយ​កែវ​សម្រាប់​អាហារ​ពេល​ព្រឹក​។ រីឯ​អាហារ​ថ្ងៃ​ត្រង់​វិញ​នាង​តែង​តែ​ញ៉ាំ​ស្ពៃ​ក្តោប​ ជាមួយ​បាយ​សម្រូប​។ នាង​ក៏​បាន​បញ្ជាក់​ថា​ ញ៉ាំ​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ហើយ​កុំ​ភ្លេច​ការ​ហាត់​ប្រាណ​។ ដំឡូង​ផ្អែម​មាន​កាល់ឡូរី​ទាប​ប៉ុន្តែ​សម្បូរ​ទៅ​ដោយ​វីតាមីន​ E​ ដែល​ល្អ​សម្រាប់​រាង​កាយ។​

៥.​ Soyou

តារា​រូប​នេះ​មាន​របប​អាហារ​ខុស​ពី​គេ​បន្តិច​។ អាហារ​របស់​ Soyou ​តែង​តែ​មាន​ជាតិ​ម្សៅ​តែ​មាន​បរិមាណ​តិច។ សម្រាប់​អាហារ​ពេល​ព្រឹក​ នាង​ញ៉ាំ​ដំឡូង​ផ្អែម​មួយ​ដុំ​។ ចំណែក​ឯ​អាហារ​ថ្ងៃ​ត្រង់​គឺ​មាន​ ស៊ុត​ចំនួន​៣​ និង​សាំង​វិច​១​ និង​អាហារ​ពេល​យប់​ញ៉ាំ​តែ​ Kimbap​ ៣​ដុំ​ប៉ុណ្ណោះ។

៦.​ Dasom ក្រុម​ Sistar

Dasom​ គឺ​ផ្តោ​សំខាន់​លើ​ត្រសក់​ព្រោះ​ថា​ ត្រសក់​មាន​ជាតិ​កាល់ស្យូម​ដែល​ជួយ​កម្ចាត់​ជាតិ​ពុល​ក្នុង​ខ្លួន​និង​ជា​អាហារ​ដែល​សម្បូរ​ហ្វៃបឺរ​​ (Fiber)​ ផង​ដែរ។ អាហារ​គ្រប់​ពេល​របស់​នាង​គឺ​ត្រូវ​មាន​ត្រសក់​មួយ​ សាលាដ​ និង​ចេក​មួយ។ ក្នុង​រយៈពេល​តែ​៣​សប្តាហ៍​នាង​នឹង​ទទួល​បាន​រាង​ស្រស់​ស្អាត​ហើយ​សុខភាព​ល្អ​។

៧.​ Yoon Eun Hye

សម្រាប់​អាហារ​ពេល​ព្រឹក​ នាង​ញ៉ាំ​បាយ​មួយ​ចាន​ជាមួយ​ស៊ុប​សណ្តែក​ គីមឈី​ ស៊ុត​ស្ងោរ​ និង​សាលាដ។ ប៉ុន្តែ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់​វិញ​នាង​ញ៉ាំ​ច្រើន​បន្តិច​មាន​ បាយ​មួយ​ចាន​ ស៊ុប​ក្តាម​ ដំឡូង​ សាលាដ​ សណ្តែក​ដី​ស្ងោរ​ និង​គីមឈី។ Yoon Eun Hye​ ជា​មនុស្ស​ឃ្លាន​ច្រើន​ ហេតុ​នេះ​ហើយ​ពេល​ល្ងាច​នាង​ញ៉ាំ​ផ្លែឈើ​និង​អាហារ​សម្រន់​ផ្សេង​ទៀត​។ នាង​បន្ថយ​អាហារ​ពេល​យប់​ ហើយ​ញ៉ាំ​តែ​ស៊ុប​ផ្សិត​ ត្រី អាំង​បន្តិច​ សណ្តែក និង​គីមឈី​។ ចំពោះ​បង្អែម​វិញ​គឺ​ ស្ត្រប៊ែរី​ ១០​ទៅ​២០ផ្លែ ៕

ប្រភព៖ Spiceee ប្រែសម្រួល៖ លក្ខិណា

មតិយោបល់