• 2019-12-16 07:19:48
  • ព័ត៌មាន

រកឃើញម្ចាស់​មកុដ​កញ្ញាឯកទេសចរណ៍អន្តរជាតិ ឆ្នាំ២០១៩ នៅ​កម្ពុជាហើយ!

  • 2019-12-16 07:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់ដោយជោគជ័យកាលពីរាត្រីថ្ងៃសៅរ៍ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលមានបេក្ខនារី ៣០ រូបមកពីជុំវិញពិភពលោកចូលរួមប្រកួត។ ទីបំផុត កញ្ញា Lorrany C.Monteiro Guimaraes មកពីប្រទេសប្រេស៊ីល បានគ្រងមកុដជាកញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ បន្ទាប់ពីការប្រកួតរយៈពេល ២ សប្តាហ៍ ដែលត្រូវបានធ្វើឡើងនៅណាហ្គាវើលដ៍ក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ បន្ទាប់ពីបានរៀបចំកាលពីឆ្នាំ២០១៦។

កញ្ញាមកពីប្រទេសប្រេស៊ីល គ្រងមកុដជាកញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៩

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ មានការបង្ហាញជូននូវឈុតសម្លៀកបំពាក់ប្រពៃណីតំណាងជាតិនីមួយៗ ឈុតប្រពៃណីខ្មែរ និងឈុតរាត្រីសមោសរដ៏ស្រស់ស្អាត។ បន្ទាប់ពីមានការប្រកួត ៣ ជុំ កញ្ញា ៥ រូប ត្រូវបានជ្រើសរើសដោយគណៈកម្មការអន្តរជាតិអន្តរជាតិដែលពោរពេញដោយបទពិសោធន៍ ដែលលេខ២ បានទៅលើកញ្ញា​មក​ពីប្រទេស​ម៉ាឡេស៊ី លេខ៣ បានទៅលើកញ្ញា​មកពីសហរដ្ឋអាមេរិក លេខ៤ បានទៅលើកញ្ញាមកពី​ប្រទេស​ព័រទុយហ្គាល់ និងលេខ៥ បានទៅលើកញ្ញាមកពីប្រទេសរុស្ស៊ី។

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលមានកញ្ញាកំពូលសម្រស់ ៣០ រូបមកពីជុំវិញពិភពលោកចូលរួមប្រកួត

ពានរង្វាន់ ៨ ប្រភេទផ្សេងទៀត ក៏ត្រូវបានប្រកាសនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះផងដែរ រួមមាន៖

  • កញ្ញាមកពីប្រទេសថៃ ទទួលបានពានរង្វាន់កញ្ញាដែលស្រស់ស្អាតជាងគេក្នុងឈុតឯកសណ្ឋានកីឡា

  • កញ្ញាមកពីប្រទេសម៉ាឡេស៊ី ឈ្នះពានរង្វាន់កញ្ញា Agape Wellness Beauty

  • កញ្ញាមកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់ដែលរួសរាយជាងគេ

  • កញ្ញាមកពីប្រទេសប៊ុលហ្គារី ទទួលបានពានកញ្ញាដែលថតរូបស្អាតជាងគេ

  • កញ្ញាមកពីប្រទេសបារាំង ទទួលបានពានរង្វាន់កញ្ញាមិត្តភាព។

  • ពានរង្វាន់កញ្ញាដែលមានទេពកោសល្យជាងគេ បានទៅលើកញ្ញាមកពីសហរដ្ឋអាមេរិក

  • កញ្ញាដែលស្រស់ស្អាតជាងគេក្នុងឈុតរាត្រីសមោសរ បានទៅលើកញ្ញាមកពីប្រទេសវៀតណាម

  • កញ្ញា​ដែលស្រស់ស្អាតជាងគេក្នុងឈុតប្រពៃណីតំណាងជាតិ បានទៅ​លើ​កញ្ញាមកពីប្រទេសស្រីលង្ការ។ ការប្រកួត ត្រូវបានធ្វើឡើងក្នុងថ្ងៃប្រកួតឈុតសម្លៀកបំពាក់ប្រពៃណីតំណាងជាតិនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ កាលពីថ្ងៃទី១០ ខែធ្នូ។

ការប្រកួតលំដាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន D’Touch International នេះត្រូវបានផ្សាយបន្តផ្ទាល់ទូទាំងប្រទេសកម្ពុជា និងទៅកាន់ជាង ៨០ ប្រទេសទូទាំងពិភពលោក

ជាសណ្ឋាគារផ្លូវការជាថ្មីម្តងទៀត ណាហ្គាវើលដ៍បានផ្តល់នូវការស្នាក់នៅប្រកបដោយផាសុកភាព និងសេចក្តីសុខបំផុតសម្រាប់កញ្ញាទាំង ៣០ រូបពីថ្ងៃទី៣០ វិច្ឆិកា រហូតដល់ថ្ងៃទី ១៦ ធ្នូ។ កញ្ញាកំពូលសម្រស់ទាំងអស់ ក៏បានចូលរួមក្នុងសកម្មភាពលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ខ្មែរ និងសកម្មភាពសប្បុរសធម៌ផងដែរជុំវិញរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិលើកទី១៣ ក្នុងឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន D'Touch International ។ ការប្រកួតលំដាប់អន្តរជាតិនេះ មានការគាំទ្រពីក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាដែលមានសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ជាទីតាំងផ្លូវការនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ស្ថានីយទូរទស្សន៍ BTV និងអប្សរា បានផ្សាយបន្តផ្ទាល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ខណៈកម្មវិធីនេះក៏ត្រូវបានផ្សព្វផ្សាយបន្តទៅកាន់ជាង ៨០ ប្រទេសទូទាំងពិភពលោកផងដែរ។

អំពីការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ៖

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិវគ្គផ្តាច់ព្រ័ត្រ បានចាប់កំណើតឡើងក្នុងខែធ្នូ ឆ្នាំ២០០៧ និងបង្កើតឡើងដោយ​សហគ្រិន​ជនជាតិម៉ាឡេស៊ីលោក Tan Sri Datuk Danny Ooi ដោយមានគោលបំណងជួយ បង្កើន និងអភិវឌ្ឍជំនាញរបស់សុភាពនារីឲ្យកាន់តែប្រសើរឡើង។ ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរ ជាតិវគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំដែលរៀបចំដោយក្រុមហ៊ុន D’Touch International នេះតែងតែធ្វើឡើងក្នុងទីក្រុង​កួឡាឡាំពួររៀងរាល់ឆ្នាំលើកលែងឆ្នាំ២០១៦ ដែលត្រូវបានរៀបចំឡើងនៅណាហ្គាវើលដ៍ រាជធានីភ្នំពេញ។

អំពីណាហ្គាវើលដ៍៖

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាល មហោស្រព NABA ដែលមាន ២០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្ម វិធីកម្សាន្ត ឬការប្រជុំផ្សេងៗ៕

មតិយោបល់