• 2019-12-17 03:33:00
  • ព័ត៌មាន

Chompoo ក្លាយជាតួស្រីម្នាក់ទៀតអាចរកលុយឲ្យរឿងដល់ទៅវាល់លាន តែពិបាកស៊ីផុយបន្តិច

  • 2019-12-17 03:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ Chompoo Araya តារាសម្ដែង​ហាយសូ​ប្រចាំ​ប្រទេស​ថៃ បាន​ក្លាយ​ជា​តួ​សម្ដែង​ម្នាក់​ទៀត​ហើយ​ដែល​អាច​រក​ចំណូលឲ្យ​ភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា​ "Tootsies and The Fake” របស់​ផលិតកម្ម​ GDH។ ត្បិតមិន​អាច​វ៉ាដាច់គេ ដល់​កំពូល​ខ្ពស់ៗ ប៉ុន្តែ​នាង​នៅតែធ្វើ​បាន​ជាប់​ត្រឹម​កំពូល​ទី៨ គិត​ត្រឹម​ឆ្នាំ ២០១៩នេះ។

ភាពយន្ត​ខ្នាតធំ​ដែល​មាន​ Chompoo ជា​តួឯក​ស្រី​មួយ​កំពុង​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​នៅ​ប្រទេសថៃ នាំ​ឲ្យ​ចំនួន​ចូល​ទស្សនា​ក៏​មាន​ច្រើន​ ដូចនេះ​វា​មិន​មែន​ជារឿង​ពិបាក​ទេ​ ក្នុងការ​ប្រមូល​ប្រាក់​ចំណូល​ចូល​រោងកុន។ មួយ​វិញ​ទៀត​ វា​ក៏​ក្លាយ​ជា​កំណត់​ត្រា​ថ្មី​មួយ​សម្រាប់ Chompoo ដែល​អាច​ជាប់​ក្នុង​បញ្ជី​តួស្រី​ភាពយន្ត​រក​ចំណូល​បាន​វាល់លាន។

ទស្សនាដូចខាងក្រោម​ តើ​មាន​តារា​ស្រី​ណា​ខ្លះ ដែល​ស្ថិត​នៅ​លំដាប់​កំពូល​នេះ?

១. Intira Jaroenpura ជោគជ័យ​​ក្នុងរឿង​ "Nang Nak”

២. Baifern Pimchanok ជោគជ័យ​ក្នុងរឿង​ "Friendzone”

៣. Cris Wang ជោគជ័យ​ក្នុងរឿង “Bangkok Traffic (Love) Story”

៤. Mai Davika ជោគជ័យ​ក្នុងរឿង "Pee Mak”

៥. Yaya Urassaya ជោគជ័យ​ក្នុងរឿង "Brother Of The Year”

៦. Ice Preechaya ជោគជ័យ​ក្នុងរឿង "I Fine...Thank You..Love You”

៧. Aokbab Chutimon ជោគជ័យ​ក្នុងរឿង "Bad Genius”

៨. Chompoo Arayaជោគជ័យ​ក្នុងរឿង "Tootsies and The Fake”

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់