• 2019-12-19 06:49:37
  • ព័ត៌មាន

ជិតដល់ថ្ងៃមែនទែនហើយ! តោះប្រញាប់ចូលរួមលេងដើម្បីយក iPhoneXS Max ទាំងអស់គ្នា

  • 2019-12-19 06:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួសរាន់ឡើង ជិតដល់ថ្ងៃមែនទែនហើយ! ប្រសិនបើប្រិយមិត្តមិនទាន់បានថត វីដេអូប្រកួតប្រជែងយករង្វាន់នេះទេ ចាប់ធ្វើពីឥឡូវនេះដើម្បីមានឱកាសក្លាយជាម្ចាស់រង្វាន់ជាច្រើនពី COCA-COLA ENERGY ( កូកា-កូឡា អេនណឺជី )។

មិនចាំបាច់ទាល់តែជាអ្នករាំអាជីពនោះទេ លោកអ្នកគ្រាន់តែរាំលេងតាមចង្វាក់ភ្លេងកន្ត្រាក់អារម្មណ៍ជាមួយបទភ្លេងរបស់ភេសជ្ជៈ COCA-COLA ENERGY ( កូកា-កូឡា អេនណឺជី ) រួចផ្ញើវីដេអូក្នុង Comment ខាងក្រោមវីដេអូលើផេកហ្វេសបុករបស់កូកា-កូឡា Coca-Cola។

ជាក់ស្ដែងមានតារាជាច្រើនក៏បានរាំធ្វើជាគំរូសម្រាប់អ្នកទាំងអស់គ្នាផងដែរ ប្រសិនបើលោកអ្នកមិនទាន់ចេះ ឬមិនដឹងរាំបែបណា អាចមើលវីដេអូខាងក្រោមនេះទុកជាបទពិសោធន៍។

ការប្រកួតនេះចាប់ផ្ដើមតាំងពីថ្ងៃ ចាប់តាំងពីថ្ងៃទី ២២ ខែវិច្ឆិកា មកម្ល៉េះ ហើយនឹងបិទវិញនៅថ្ងៃទី ៣០ ខែធ្នូ ២០១៩ ឯណោះ។ តួយ៉ាងចំពោះវីដេអូ ដែលទទួលបាន Reaction “Wow” ច្រើនជាងគេនឹងទទួលបានជ័យជម្នះ តែកុំភ្លេចដាក់ Hastage #CoCa-Cola Energy ផង។

រង្វាន់ទាំងនោះរួមមាន iPhoneXS Max ចំនួន ១រង្វាន់ កាស AirPod ចំនួន ២រង្វាន់ និង រង្វាន់ ភេសជ្ជៈបង្កើនថាមពល កូកា-កូឡា អេនណឺជី ជាច្រើនទៀត។ ដូច្នេះប្រញាប់ឡើងរង្វាន់ទាំងនេះអាចនឹងក្លាយជារបស់លោកអ្នក៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់