• 2019-12-18 04:22:10
  • ព័ត៌មាន

ហ្វេន​ស្មានមិនដល់ ថា G-Dragon ហ៊ាន​ដល់ថ្នាក់​បង្ហោះរូបជក់បារីលើបណ្ដាញសង្គម

  • 2019-12-18 04:22:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បញ្ចប់​កាតព្វកិច្ច​ក្នុងជួរ​ទាហាន​ G-Dragon ក៏​នៅ​តែ​មិនទាន់​វិល​ចូល​ពិភព K-Popភ្លាមៗដែរ ប៉ុន្តែ​គ្រប់​សកម្មភាព​របស់​មេក្រុម​ BIGBANG រូបនេះ​ តែង​តែជា​ចំណាប់អារម្មណ៍​របស់​មហាជន។ ដូច​កាល​ពី​ព្រឹក​ថ្ងៃ​ ១៨​ ខែធ្នូនេះ​ លោក​បាន​ធ្វើ​ឲ្យ​ម្នាក់​ភ្ញាក់​ ដោយសារ​រូបជក់បារី។

នៅ​ព្រឹក​នេះ​ G-Dragon បាន​បង្ហោះ​រូប​ភាព​ ៥​សន្លឹក​លើ Instagram ជា​រូបភាព​បង្ហាញ​ចេញទីតាំង​ពិព័រណ៍គំនូរ​ ជាមួយនឹង​សិស្ស​ប្អូន​ Mino ក្រុម WINNER។ ប៉ុន្តែ អ្វីដែល​ហួស​ចិត្ត​នោះ​គឺ តារា​ K-Pop ម្នាក់​នេះ​បាន​បង្ហាញ​រូប​ Selfie ​ជក់បារី ទាំង​ពុក​មាត់​ស្រម៉ូម​មិនទាន់​កោរ។ វាពិតជាបង្កឲ្យ​ហ្វេន​មិនតិចទេនឹក​ស្មាន​មិន​ដល់ បើ​ទោះ​បី​កន្លង​មក​ មាន​អ្នក​ដឹង​ថា​តារាប្រុស​ម្នាក់​នេះ​ឧស្សាហ៍ជក់​បារី​នៅ​ក្រៅ​ក៏ដោយ តែ​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក​ក្លាហាន​ផុស​រូប​បែប​នេះ​លើបណ្ដាញ​សង្គម​ដោយ​ដៃផ្ទាល់៕

Mino
រូបពីមុន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់