• 2019-12-19 03:01:35
  • ចម្រៀង

កម្មវិធីថ្មីមួយបង្កើតឡើងជាពិសេស សម្រាប់អ្នកគាំទ្របទចម្រៀងខ្មែរមិនចម្លងពីគេ

  • 2019-12-19 03:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Ballantine’s True Music ជា​កម្មវិធី​មួយ​ដែល​រៀប​ចំ​ឡើង​ដើម្បី​លើក​ស្ទួយ​បទ​ចម្រៀង​ខ្មែរ​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង (Original Song)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កម្មវិធី​នេះ​ផង​ដែរ​តែងតែ​នាំ​មក​ជូន​​ទស្សនិកជន​ ក៏​ដូច​ជា​អ្នក​ដែល​ស្រលាញ់់​តន្ត្រី​ពិត ហើយ​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​ខ្ពស់ និង​គួរ​​ឲ្យ​ចាប់អារម្មណ៍។

កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត Ballantine’s True Music នឹង​នាំ​មក​ជូន​នូវ​កម្មវិធី​ថ្មី​មួយ​ទៀត​គឺ “My Artist, My cover”។ “My Artist, My cover” ជា​កម្មវិធី​ដែល​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ដែល​ស្រលាញ់ Original Song ក៏​ដូច​ជា​ស្រលាញ់​​តារា​ក្នុង​ដួង​ចិត្ត​របស់​​ខ្លួន។

កម្មវិធី​នេះ នឹង​មាន​ការ​ចូលរួម​ពី​ កញ្ញា Adda ដែល​គាត់​នឹង​ចូល​ខ្លួន​មក​ចែក​រំលែក​បទ​ពិសោធន៍​នៅ​លើ​ឆាក​តន្ត្រី​ផ្ទាល់​ជាមួយ​អ្នក​ដែល​ឈ្នះ​ក្នុង​ការ​ចូល​រូម Cover បទ​ចម្រៀង​ផង​ដែរ។

នេះ​ជា​ឱកាស​ពិសេស​មួយ​សម្រាប់​អ្នក​ស្រលាញ់​តន្ត្រី ហើយ​សម្រាប់​ការ​ចូលរួម​កម្មវិធី​នេះ អ្នក​មាន​ចំណាប់​អារម្មណ៍​អាច​ចូលរួម​បាន​ជាមួយ​នឹង​លក្ខណ​ងាយ​ៗ​មួយ​ចំនួន​ដូច​ជា ៖

១. ច្រៀង​ចម្រៀង​ណា​មួយ​របស់ កញ្ញា អេដា ជាមួយ​នឹង​ឧបករណ៍​តន្ត្រី ​ឬ​ភ្លេង​ដែល​មាន​ស្រាប់

២. ថត​វីដេអូ​ដោយ​បង្ហាញ​មុខ រួច​អាប់ឡូត​ចូល​ទៅ​ក្នុងGoogle Drive ហើយ​ផ្ញើ​ Link មក​កាន់​ផេក​របស់​ Ballantine’sCambodia ជាមូយ​នឹង​ឈ្មោះ​ពេញ​របស់​អ្នក និង​លេខ​ទូរសព្ទ

៣. វីដេអូ​ចំនួន​ ៥ ​នឹង​ត្រូវ​បាន​ផុស​នៅ​លើ​ផេក​របស់ Ballantine’sCambodia

៤. វីដេអូ​ដែល​ទទួល​បាន​ការ​មើល Like និង Share ច្រើន​ជាង​គេ នឹង​ត្រូវ​បាន​ជ្រើសរើស

សម្រាប់​អ្នក​ដែល​ទទួល​បាន​ជយលាភី ដែល​មាន​ការ​គាំទ្រ​ច្រើន​ជាង​គេ ​នឹង​មាន​ឱកាស​​ច្រៀង​ចម្រៀង ផ្ទាល់​ជាមួយ​អាយដល​របស់​ខ្លួន ក្នុង​កម្មវិធី Ballantine’s True Music។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើ​ការ​តាម​ដាន​លើ​ហ្វេស​បុក​ផេក​របស់ Ballantine’sCambodia

“My Artist, My Cover’’ គឺ​កម្មវិធី​មួយ​របស់ Ballantine’s True Music ដែល​នាំ​មក​ជូន​ដោយ ក្រុមហ៊ុន​ Pernod Ricard (Cambodge) គឺ​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់​មុខ​នូវ​ស្រា​ម៉ាក​ល្បីៗ​ជា​ច្រើន​ដូចជា Royal Salute, Chivas, Martell, Ballantine’s, ស្រាក្រហម Jacob’s Creek, Absolute Vodka និងប្រភេទស្រាផ្សេងៗទៀត៕

មតិយោបល់