• 2019-12-19 10:43:21
  • ចម្រៀង

ណាត់​គ្នា​មក៎! ស្អែក​នេះ​មាន​ពិធី​ជប់​លៀង​ធំ​មួយ​​ចំកណ្ដាល​ក្រុង តារា​ល្បីៗ​ស្ទើរ​គ្រប់​ផ្នែក​ចូល​រួម

  • 2019-12-19 10:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ នេះនឹងមានពិធីជប់លៀងមួយគឺ​ st 308 Christmas Block Party ដែលជាពិធីជប់លៀងមួយដែលខុសពីពិធីជប់លៀងនានា ដែលនាំអារម្មណ៍នៃបុណ្យណូអែល មកកាន់តំបន់ត្រូពិចនាទីក្រុងភ្នំពេញ ដែលនឹងធ្វើឡើងនៅបណ្តោយផ្លូវ 308។

កម្មវិធី​នេះ នឹង​មាន DJ និងតារាជាច្រើនដែលនឹងមកចូលរួមដូចជា ដូចជា៖ DJ Niko / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey តារាមកពីផលិតកម្ម Klapyahandz និង Hypelab រួមជាមួយនិងការសម្តែង Breakdance ពី B Boy Slick។

St. 308 Christmas Block Party បាននាំមកជូនដោយ Bar ល្បីៗនៅក្នុងតំបន់ដូចជារៀងរាល់ដងដែល Bar នីមួយៗនឹងមានស្តង់ដែលនឹងបម្រើជូននូវ Finger Food / Cocktail និងមុខម្ហូប/អាហារ ជាច្រើនមុខទៀត។

ម្ចាស់ឧបត្ថម្ភកម្មវិធីនេះគឺ Ubeer ដែលនឹងនាំផលិតផលភេសជ្ជៈងាយស្រួលពិសារបំផុត មានគុណភាពល្អបំផុតសម្រាប់ស្រទាប់យុវវ័យដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងការបង្ហាញផ្ទាល់ខ្លួន។ តោះ ចឹងជួបគ្នាល្ងាចថ្ងៃសុក្រនេះនៅក្រោយភោជនីយដ្ធានម្លិះទាំងអស់គ្នា ហើយរីករាយជាមួយណូអែលសលឿនបន្តិចឆ្នាំនេះ៕

អត្ថបទ៖ សុខណា

មតិយោបល់