• 2019-12-20 04:30:21
  • ព័ត៌មាន

ពិធីភ្ជាប់ពាក្យ​ Mew Nittha ព្រឹក​នេះប្រមូលផ្ដុំសុទ្ធតែអ្នក​កំដរជាតារាល្បី

  • 2019-12-20 04:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ឈាន​ដល់​ថ្ងៃ​រៀបការ​ តារា​សម្ដែង​ Mew Nittha និង​គូស្នេហ៍​ឈ្មោះ​ថា​ Saint បាន​រៀបចំ​ពិធីភ្ជាប់​ពាក្យ​ជាមុន​សិន​នៅ​ព្រឹក​ថ្ងៃ​នេះ។

នៅ​ថ្ងៃ​ទី​ ២០ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ គូស្នេហ៍​ដ៏​ល្អូកល្អិន​ Mew និង​ Saint បាន​ក្រាប​ក្បាល​ដល់​ដី​ចំពោះ​មេបា​សង្ខាង​ក្នុង​ពិធី​ភ្ជាប់​ពាក្យ។ តារាសម្ដែង​ប្រចាំប៉ុស្តិ៍លេខ ៣ថៃ​រូបនេះ​​ពិតជា​ស្រស់ស្អាត​បំផុត​នៅ​ ព្រឹក​នេះ​ជាមួយ​ឈុតកូន​ក្រមុំ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ជាង​នេះ​ទៅទៀត​នោះ​គឺ អ្នក​កំដរ​ខាងស្រីសុទ្ធ​តែ​ជា​មិត្តល្អ​របស់​នាង​ដែល​ជា​តារា​ស្រី​ឆ្នើម​ដូចគ្នា​មាន​ដូចជា​ Taew Natapohn, Toey Jarinporn, Matt Peeranee, Margie Rasri និង​ Mint Chalida។ ចំណែក​ឯ​ខាង​កូន​ប្រុស​វិញ​ គេ​ឃើញ​មាន​វត្តមាន​របស់ Sunny Suwanmethanont ឈរ​កំដរ​ជាមួយ​ឈុត​ប្រពៃណី​ សង្ហា​មិនធម្មតាទេ៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់