• 2019-12-20 05:00:53
  • ព័ត៌មាន

កុំភ្លេចផ្តល់ឲ្យ​ខ្លួនឯងនូវម៉ូតទាន់សម័យថ្មី សម្រាប់រដូវកាលឈប់សម្រាកដ៏រីករាយនេះ!

  • 2019-12-20 05:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីឆ្លងកាត់ការងារដ៏មមាញឹក និងភាពជោគជ័យពេញមួយឆ្នាំ គួរតែជាពេលវេលាដែលត្រូវចាប់ផ្តើមផ្តល់កាដូឲ្យ​ខ្លួនឯងសម្រាប់រដូវកាលឈប់សម្រាកដ៏រីករាយនេះ ជាមួយស្បែកជើងម៉ូតថ្មីដែលផ្តល់​ឲ្យ​អ្នកមិនត្រឹមតែម៉ូតទាន់សម័យ ថែមទាំងផាសុកភាពក្នុងការធ្វើដំណើរ​ នៅក្នុងផលិតផលតែមួយ។

ក្រុមហ៊ុនរីច អ៊ែវ៉ឹន្យូ ឯ.ក (Rich Avenue Co., Ltd.) ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខជាផ្លូវការទៅលើម៉ាកផលិតផល ECCO & GEOX នៅក្នុងប្រទេសកម្ពុជា សូមណែនាំនូវរបទទាន់សម័យថ្មីលើវិស័យស្បែកជើងដែលនាំមុខលើពិភពលោកទៅលើបច្ចេកវិទ្យា និងផាសុកភាពសម្រាប់ផ្តល់អោយស្រ្តីគ្រប់រូបនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។

ECCO SHAPE 35 MOD

ជាលើកដំបូងដែលអ្នកនឹងចាប់ផ្តើមសសើរពី ផាសុកភាព និងម៉ូតទាន់សម័យ ដែលអ្នកទទួលបានបន្ទាប់ពីប្រើស្បែកជើង ECCO Shape 35 MOD។ ស្បែកជើង ECCO Shape 35 MOD ត្រូវបានផលិតផលឡើងដោយយកចិត្តទុកដាក់បំផុត និងធ្វើពីស្បែកសុទ្ធរបស់ ECCO ដែលមានគុណភាពខ្ពស់ និងផ្តល់អោយអ្នកនូវអារម្មណ៍មួយដែលដឹងថាស្បែកជើងរបស់អ្នកមានលក្ខណៈទន់ ងាយបត់បែនពីខាងក្នុង ដោយសារស្បែកជើងធ្វើពីសាច់ស្បែកទន់ពីខាងក្នុង និងបាតស្បែកជើងត្រូវបានចាក់បញ្ចូលភ្ជាប់ជាមួយតួស្បែកជើងផ្ទាល់។ ស្បែកជើងម៉ូតនេះ មានរាងស្អាត ងាយស្រួលប្រើជាមួយកែងស្បែកជើងដែលពទ្ធ័ទៅដោយសាច់ស្បែកទន់ និងមានលក្ខណៈស្រាលដោយសារបច្ចេកវិទ្យាបាតស្បែកជើងថ្មីដែលអោយឈ្មោះថា FLUIDFORMTM សម្រាប់ផ្តល់អោយអ្នកប្រើប្រាស់នូវផាសុកភាពដែលអាចឈរពេញមួយថ្ងៃមិនថាអ្នកនៅក្នុងកន្លែងធ្វើការ រឺនៅក្នុងកម្មវិធីផ្សេងៗ។

បាតរបស់ស្បែកជើងដែលរចនាឡើងតាមទំរង់របស់ជើង ជាមួយបច្ចេកវិទ្យាថ្មីដែលកែងស្បែកជើងមិនខ្ពស់ ជួយទប់លំនឹងបានល្អ និងមានរាងស្អាតទាន់សម័យ មិនធ្វើឲ្យ​ជើងរបស់អ្នកឈឺនៅរៀងរាល់ពេលធ្វើដំណើរ​។ បច្ចេកវិទ្យា ECCO FLUIDFORMTM បានប្រើប្រាស់វត្ថុធាតុដើមសុទ្ទដែលមានលក្ខណៈធន់ខ្ពស់ ជាមួយការច្នៃប្រឌិតថ្មីដោយយោងតាមទំរង់របស់ជើង ធ្វើឲ្យ​គ្រប់ស្បែកជើងទាំងអស់មានលក្ខណៈស្រាល ងាយបត់បែន ប្រើទៅមិនឈឺជើងគ្រប់ពេលធ្វើដំណើរ​។ ផ្នែកខាងលើរបស់ស្បែកជើងត្រូវបានចាក់ភ្ជាប់ទៅនឹងបាតស្បែកជើងដោយមិនចាំបាច់ប្រើកាវ ឬការដេរនោះទេ។

GEOX WISTREY WOMEN

ជាម៉ូតថ្មីរបស់ស្បែកជើងស្រ្តីប្រភេទបាឡេ បាតស្តើង និងមិនរអិល ផ្តល់ឲ្យ​ស្រ្តីគ្រប់រូបនូវភាពងាយស្រួលក្នុងការធ្វើដំណើរ​ ស្បែកទន់ពីខាងក្នុងមិនធ្វើអោយជើងឈឺ ថែមទាំងមិនធ្វើឲ្យ​ធំក្លិនជើងដោយសារស្បែកជើងមានប្រព័ន្ធ​ដកដង្ហើមពិសេស។ ស្បែកជើង GEOX ម៉ូដែល WISTREY ប្រភេទបាឡេបាតទាបផ្តល់ឲ្យ​អ្នកប្រើប្រាស់នូវភាពទាន់សម័យបែបទីក្រុង ដែលធ្វើពីស្បែកសុទ្ធរំលេចដេញដោយពណ៌ខ្មៅ និងពណ៌ទំំពាំងបាយជូ ជាមួយរចនាបទដែកពណ៌មាសនៅមុខស្បែកជើង ធ្វើឲ្យ​ស្បែក​ជើង​អាចប្រើប្រាស់បានសម្រាប់គ្រប់កម្មវិធីផ្លូវការប្រចាំថ្ងៃ។ ស្បែកជើងមានលក្ខណៈងាយស្រួលប្រើ មិនរអិល បាត​ស្បែកជើង​ទប់លំនឹងបានល្អ និងការពារមិនឲ្យ​មានការប៉ះទង្កិចខ្លាំងទៅនឹងដី ធ្វើឲ្យ​អ្នកប្រើប្រាស់មានអារម្មណ៍ទន់ និងមិនឈឺជើង។

ជាមួយការរួមបញ្ចូលគ្នារវាងបាតស្បែកជើងដែលអាចដកដង្ហើមបាន ផ្ទៃស្បែកជើងដែលមិនជ្រាបទឹក និងអាចដកដង្ហើមបាន ធ្វើអោយស្បែកជើងនេះអាចសំរួលកំដៅពីធម្មជាតិនៅក្នុងស្បែកជើងបានយ៉ាងល្អ បង្កើតបានជាបរិយាកាសដ៏ល្អសម្រាប់ធ្វើអោយជើងស្ងួត និងមានផាសុកភាពពេញ ១ថ្ងៃ។

ដើម្បីស្វែងយល់កាន់តែច្បាស់ពីបទពិសោធន៍ថ្មី ក៏ដូចជាពត៌មានផ្សេងៗទាក់ទងនឹងផលិតផល ECCO & GEOX សូមកុំភ្លេចមកទស្សនកិច្ច ហាងដំបូងបំផុតរបស់ ECCO & GEOX នៅក្នុងប្រទេសកម្ពុជាដែលនឹងបើកនៅត្រីមាសទី ៤ ឆ្នាំ ២០១៩ នេះនៅផ្សារទំនើមអេអ៊នទី១ ជាន់ផ្ទាល់ដី៕

មតិយោបល់