• 2019-12-21 09:34:40
  • ព័ត៌មាន

ណាត បូរី និង​ភរិយា ស្រស់​ស្អាត​ទាំង​ព្រម​ក្នុង​ថ្ងៃ​មង្គល​ខ្លួន​ឯង​នា​ថ្ងៃ​នេះ

  • 2019-12-21 09:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ដើរ​សាង​អនុស្សាវរីយ៍ ដោយ​ការ​ថត Pre-Wedding ចំនួន​៤​ប្រទេស ចំណាយ​ថវិកា​របស់​រាប់​ម៉ឺន​ដុល្លារ ទី​បំផុត​​តារា​សម្ដែង ណាត បូរី និង​នារី​រូប​ស្រស់ ពីរ័ត្ន បាន​ចូល​រោងការ​ជា​ផ្លូវ​ការ​កា្លយ​ជា​ស្វាមី ភរិយា​នឹង​គ្នា​នៅ​ថ្ងៃ​នេះ​ហើយ។

ទិដ្ឋភាព​ពិធី​ជ័យ​របស់​ពួក​គេ ត្រូវ​បាន​រៀប​ចំ​តុបតែង​តាម​របៀប​អភិជន ព្រោះ​គេ​រួច​ហើយ​ថា គូស្វាមី​ភរិយា​មួយ​គូ​នេះ មាន​ភាព​​សម្បូរសប្បាយ​ទាំង​ព្រម ពិសេស​ខាង​ស្រី គឺ​ជា​កូន​ក្រមុំ​របស់​ក្រុមគ្រួសារ​ដែល​មាន​មុខ​មាត់​បំផុត​មួយ​នៅ​តំបន់​បាវិត​នោះ។ បន្ថែម​ពី​លើ​នេះ ពិរ័ត្ន គឺ​ជា​អ្នក​ជំនួញ​ជោគជ័យ​មួយ​រូប​ទៀត​ផង។

នៅ​ព្រឹក​នេះ គេ​​មិន​ទាន់​ឃើញ​ភ្ញៀវ​កិត្តិយស​មក​ចូល​រួម​ច្រើន​នៅ​ឡើយ ហើយ​នៅ​ក្នុង​នោះ ភ្ញៀវ​កិត្តិយស​ជា​អ្នក​សិល្បៈ​បាន​ទៅ​ចូល​រួម ទើប​ឃើញ​មាន​លោក ហ្វៃ សំអាង និង​ភរិយា​ប៉ុណ្ណោះ ដោយ​វេលា​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយអាហារ​នៅ​មិន​ទាន់​មក​ដល់។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នេះ គេ​ជឿ​ថា ភ្ញៀវ​កិត្តិយស​ភ្លូក​ទឹក​ភ្លូក​ដី នឹង​បង្ហាញ​ខ្លួន ព្រោះ​តាម​កូន​កំលោះ​បង្ហើប លោក​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិយ​ដល់​ទៅ ១៤០តុ​ឯណោះ ក្នុង​នោះ ភ្ញៀវ​សិល្បៈ​ជាង ១០តុ។

ឥឡូវ​តោះ...ទៅ​មើល​ទិដ្ឋភាព​ព្រឹក​មិញ វេលា​ដែល​គេ​មើល​ឃើញ​ថា បូរី និង​ភរិយា ពិត​ជា​ស្រស់​ស្អាត​រៀង​ខ្លួន និង​សាក​សម​គ្នា​ណាស់...!

រូបភាព៖ Ah Sva wedding

អត្ថបទ៖ ទារិកា

មតិយោបល់