• 2019-12-22 07:18:33
  • ព័ត៌មាន

លង់ហើយ! ម៉ានិតសង្ហាខ្លាំងយប់មិញក្នុងនាមជាអ្នកតំណាងប្រែនសំលៀកបំពាក់ដ៏ល្បីក្នុងស្រុកមួយ

  • 2019-12-22 07:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ តារាចម្រៀង និង​ជា​អ្នក​និពន្ធ​សៀវភៅ​វ័យ​ក្មេង​ដ៏​ល្បីឈ្មោះ លោក​ ម៉ានិត បាន​លេច​មុខ​យ៉ាង​ស្រស់​សង្ហា ក្នុង​ហាង​សម្លៀក​បំពាក់​ប្រេន​ខ្មែរ​ម៉ាក YCO ។ លើក​នេះ​ខុស​ពី​សព្វ​ដង​ដែល​លោក​អញ្ជើញ​មក​ហាង​នេះ​ជា​អតិថិជន​ធម្មតា ដោយ​​នេះ​ជា​ឱកាស​ដ៏​ពិសេស​ដែល​ហាង​សំលៀក​បំពាក់​ខាង​លើ​រៀប​ចំ​កម្មវិធី​ប្រកាស​ជា​ផ្លូវ​ការ​ នូវ​តារា​តំណាង​ម៉ាក​សំលៀកបំពាក់​ខ្លួន គឺ លោក​ ម៉ានិត។

ក្នុង​ឱកាស​នោះ ម៉ានិត បាន​រៀបរាប់​យ៉ាង​រំភើប​ថា លោក​ពិតជា​រីករាយ និង​មាន​កិត្តិយស​ដែលត្រូវ​បាន​​ហាង​ប្រេន​សំលៀក​បំពាក់​របស់​ខ្មែរ​ដ៏​ល្បី​ឈ្មោះ​នេះ​ ជ្រើស​រើស​ជា​អ្នក​តំណាង​ផ្សព្វផ្សាយ​ផលិតផល ព្រោះ​លោក​ក៏​តែង​គាំ​ទ្រ​រាល់​ផលិតផល​របស់​​ហាង​ YCO នេះ​ជា​ហូរហែ​កន្លង​មក​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក អ៉ី ហុក សហ​ស្ថាបនិក​ ហាង​សំលៀកបំពាក់​ម៉ាក YCO ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « យើង​មើល​ឃើញ​ពី​ថា​ ម៉ានិត​ មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​ Original ម្នាក់​ដ៏​លេច​ធ្លោ​ទេ តែ​លោក​ក៏​ជា​សិល្បករ និង​អ្នក​និពន្ធ​ដ៏​មាន​ទេពកោសល្យ​គួរ​ឲ្យ​សរសើរ និង​ជា​គំរូ​ល្អ​របស់​យុវជន​សម័យ​ថ្មី។ ហ្វាស​សិន​របស់​ ម៉ានិត​ ស្របគ្នា​នឹង​ម៉ូដ​សំលៀក​បំពាក់​របស់​យើង ហើយ​បន្ទាប់​ពី​យើង​ជជែក​ យើង​រក​ឃើញ​ថា​ យើង​មាន​ឆន្ទះ​ដូច​គ្នា​ដែល​ចង់​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ប្រេន​ក្នុង​ស្រុក​របស់​ខ្មែរ»។

លោក អ៉ី ហុក សហ​ស្ថាបនិក​ ហាង​សំលៀកបំពាក់​ម៉ាក YCO

« ​អ្វី​ដែល​យើង​ចង់​ឃើញ​ គឺ បង​ប្អូន​ខ្មែរ​យើង​គ្រប់​គ្នា​នោះ អាច​​ពាក់​សំលៀក​បំពាក់​ប្រេន​ខ្មែរ ដោយ​មោទនភាព ​អាច​ប្រើ​ប្រាស់​ម៉ាក​ផលិតផល​ខ្មែរ​ដ៏​មាន​គុណភាព មិន​ចាញ់​ផលិតផល​បរទេស​ឡើយ ហើយ​តម្លៃ​ក៏​សមស្រប​សម្រាប់​គ្រប់គ្នា»។ លោក​បញ្ជាក់​បន្ថែម។

ឆ្លៀត​ឱកាស​នេះ​ លោក​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​ដែល​តែង​តែ​គាំ​ទ្រ​​​ YCO កន្លង​មក ដែល​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​រហូត​ដល់​បំណាច់​ឆ្នាំ YCO ទាំង​ពីរ​សាខា​​មាន​ផ្តល់​ជូន​នូវ​ប្រូម៉ូសិន​ចុះ​តម្លៃ​ចាប់​ពី ៣០% រហូត​ដល់ ៦០%។

YCO គឺ​ជា​ប្រេន​ដើមខ្មែរបង្កើត​ក្នុង​ស្រុក​ ដែល​ផ្តល់​ជូន​នូវ​ផលិតផល​ជាច្រើន​ជម្រើស​ ដូចជា សំលៀកបំពាក់ កាបូប ស្បែកជើង និង​ ហ្វាស​សិន Accessories យ៉ាង​សម្បូរ​បែប ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ សម្រាប់​ទាំង​បុរស ស្រី និង​មនុស្ស​គ្រប់​វ័យ។ រាល់​ផលិតផល​របស់ YCO ត្រូវ​បាន​ពិនិត្យ គុណ​ភាព​យ៉ាង​ដិត​ដល់​ មុន​មក​ដល់​ដៃ​អតិថិជន ដោយ​ឈរ​លើក​គោលការណ៍ ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​ជាចម្បង ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ទំនុក​ចិត្ត​អតិថិជន ជាមួយ​តម្លៃ​សមរម្យ​។

បច្ចុប្បន្ន ហាង​សំលៀកបំពាក់​ YCO មាន​ ២ សាខា ៖

  • សាខាទី ១៖ អគារលេខ ៥០, តាមបណ្តោយ​ផ្លូវជាតិលេខ ១ (ជិតបុរីប៉េងហួតបឹងស្នោរ), 099 988 660
  • សាខាទី ២៖ អគារ​លេខ ២៥៦ ផ្លូវ​លេខ ៦​៣ (ផ្លូវ​ត្រសក់ផ្អែម) , 070 988 660

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖

អត្ថបទ៖ លីដា

មតិយោបល់