• 2019-12-23 04:03:49
  • ព័ត៌មាន

ដល់​ពេល​បង្ហាញ​មុខ តារា​ចិន​ដែល​មាន​ប្រជាប្រិយជាងគេ​ប្រចាំ​ឆ្នាំ ២០១៩

  • 2019-12-23 04:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៩​នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ ហើយ​បណ្ដា​បណ្ដាញ​ផ្សព្វផ្សាយ​ ក៏ដូចជា​លទ្ធផល​តារាង​តារាល្បី​ប្រចាំ​ឆ្នាំ ក៏ត្រូវ​បាន​បង្ហាញ​ចេញ​ជាបន្តបន្ទាប់​ផងដែរ។ ជាក់ស្ដែង​ដូច​ថ្មីៗ​នេះ​ លទ្ធផល​កំពូល​តារា​ចិន​ដែល​មាន​ឥទ្ធិពល​ជាងគេ​ប្រចាំ​ឆ្នាំ ២០១៩​ ត្រូវ​បាន​រក​ឃើញ​ជា​ស្ថាពរ។

១. Yang Mi

ឆ្នាំ​​នេះ​បើ​ទោះ​បី​ជានាង​ជួប​នឹង​រឿង​អាស្រូវ​ច្រើន​ក៏ពិត​មែន​ ក៏ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​នាង​ធ្លាក់​ប្រជាប្រិយ​ឡើយ​ ផ្ទុយ​មក​វិញ​កេរ្តិ៍ឈ្មោះ​របស់​នាង​កាន់​តែ​ហក់​ឡើង​ខ្លាំង​ តាមរយៈ​ការ​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្ត​ និង​ផ្សព្វផ្សាយ​ផលិតផល​ Brand ជា​ច្រើន។

២. Jackson Yee

កំលោះ​សង្ហា​កើត​ឆ្នាំ ២០០០​នេះ​ បាន​ឆក់​បេះដូង​នារី​ជា​ច្រើន​នាក់​ឲ្យ​លង់​ស្នេហ៍​ ពេល​គេ​បង្ហាញ​សមត្ថភាព​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​រឿង​នៅ​ឆ្នាំ​នេះ។

៣. Zhao Liying

ទោះ​បី​នាង​ស្ងាត់​ចេញ​សកម្មភាព​សិល្បៈ​ជាង​កន្លះ​ឆ្នាំ​ក៏ពិត​មែន​ ប៉ុន្តែ​ពេល​វិលវិញ​ នាង​ក្ដោប​បាន​ការងារ​ជា​ច្រើន​ ហើយ​ទោះ​បី​រៀបការ​ប្ដី​មែន​ តែ​ទីផ្សារ​សិល្បៈ​នៅ​តែ​ត្រូវ​ប៉ាន់​សម្រាប់​ Liying។

៤. Xiao Zhan

តារា​ប្រុស​ម្នាក់​នេះ​ក៏​កំពុង​ពេញ​ល្បី​ដែរ​នៅ​ឆ្នាំ​នេះ​ ហេតុផល​គឺ​គ្មាន​អ្វី​ក្រៅ​ពី​រូបរាង​ដ៏សង្ហា បន្ថែម​ជាមួយ​សមត្ថភាព​ខ្ពស់​ផ្នែក​សិល្បៈ​ពេញ​ខ្លួន​របស់​លោកទេ។

៥. Yang Zi

ចូល​ដល់​ស្រី​ស្អាត​រូបនេះ​វិញ​ ត្រូវ​​មនុស្ស​ជា​ច្រើន​លាន់​មាត់​ថា​ ឆ្នាំ ២០១៩​ គឺជា​ឆ្នាំ​មាស​ឆ្នាំ​ពេជ្រ​របស់​នាង។ បន្ទាប់​ពី​ល្បី​តាមរយៈ​ភាពយន្ត​ នាង​ក៏​តែង​មាន​មុខ​ជា​ញឹកញាប់​លើ​បណ្ដាញ​សារព័ត៌មាន​ ប៉ុន្តែ​មិន​មែន​ជា​រឿង​អាស្រូវ​មិន​ល្អ​ទេ ប៉ុន្តែ​ក៏​ដោយសារ​គេ​កោតសរសើរ​នឹង​សម្រស់​ ក៏ដូចជា​ភាព​គួរ​ឲ្យ​ស្រឡាញ់។

៦. Karry Wang

តារា​ប្រុស​ម្នាក់​នេះ​ក៏​មាន​មុខ​ញឹក​ដែរ​ឆ្នាំ​នេះ​ មាន​តាំង​ពី​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍​ លើ​ឆាក​សម្ដែង​ជា​ដើម កម្រ​បាត់​មុខ Karry ណាស់។

៧. Luhan

សង្កេត​ឃើញ​ថា​ ជីវិត​ជា​តារា​ទោល​របស់​ Luhan ជោគជ័យ​ច្រើន​ ទាំង​សម្ដែង​ និង​ចម្រៀង។ ការ​មមាញឹក​ទាំង​នេះ​ហើយ​ជា​អ្នក​រុញ​ Luhan ក្លាយ​ជា​តារា​ល្បី និង​មាន​អ្នក​ពេញ​ចិត្ត​ខ្លាំង​បំផុត​ក្នុង​ប្រទេសចិន។

៨. Lay ឬ​ Zhang Yixing (ក្រុម EXO)

សម្រាប់​សមាជិក​ EXO រូបនេះ​វិញនៅ​តែ​មាន​ឈ្មោះ​នៅ​ជាមួយ​ក្រុម​ជានិច្ច ប៉ុន្តែ​១រយៈ​ចុង​ក្រោយ​ លោក​បាន​ញែក​បន្តិច​មក​ចាប់​ការងារ​ជា​តារាទោល​សម្រេច​ក្ដី​ប្រាថ្នា​ និង​ទទួល​បាន​ភាព​ជោគជ័យ​ច្រើន​ជាបន្តបន្ទាប់​ ពិសេស​នៅ​ប៉ែក​អឺរ៉ុប។

៩. Wang Yibo

២០១៩ គឺ​ជា​ឆ្នាំ​ដ៏​មមាញឹក​សម្រាប់​ Yibo មិន​ថា​ការងារ​សម្ដែង​រឿង ឬ​កម្មវិធី​ទូរទស្សន៍​ទេ ភាគ​ច្រើន​គេ​តែង​ឃើញ​មាន​វត្តមាន​របស់​លោក។ ម្យ៉ាង​វិញ​ទៀត​នៅ​ក្នុង​ឆ្នាំនេះ​ កំលោះ​សង្ហា​រូបនេះ​ក៏​ឈ្នះពាន​​ច្រើន​ដែរពីកម្មវិធីធំៗ​ប្រចាំឆ្នាំ ក្រោយធ្វើ​បាន​ល្អក្នុង​រឿង​ "The Untame"។

១០. Roy Wang

កំពូល​ទី១០​ គ្មាន​អ្នកណា​ក្រៅ​ពី​ Roy Wang តារា​ប្រុស​វ័យ​ក្មេង​កើត​ឆ្នាំ ២០០០។ ឥទ្ធិពល​របស់ Roy លើ​បណ្ដាញ​សង្គម​ក៏​មិនធម្មតា​ដែរ បើ​គិត​តែ​ក្នុង​ប្រទេស​ចិន។ ជាមួយ​នឹង​សម្រស់​សង្ហា​វ័យ​ក្មេង​ ទេពកោសល្យ​ពេញ​ខ្លួន​ រឿងអី​ខ្វះ​អ្នក​គាំទ្រនោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់