• 2019-12-23 06:37:45
  • ព័ត៌មាន

ចង់ដឹង​អត់ តើកំពូលតារាប្រុសលំដាប់ A ទាំងនេះ​មាន​តម្លៃខ្លួនថតរឿងប៉ុន្មាននៅឆ្នាំនេះ?

  • 2019-12-23 06:37:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ បាន​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ ២០១៩​ នេះ​ តារា​ប្រុសថៃ​ចំនួន​ ៦​នាក់​ពិត​ជា​ត្រូវ​ប៉ាន់​ខ្លាំង​លើ​ទីផ្សារ​សិល្បៈ​ ហើយ​ក៏​ជា​អ្នក​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​ដែរ។

អ្នក​ទី១គឺ ​Nadech Kugimiya

ជាមួយ​នឹង​កម្រិត​ប្រជាប្រិយភាព​ខ្ពស់​ Nadech អាច​ទទួល​បាន​ដល់​ទៅ​ ២០០ ០០០បាតក្នុង​រឿង​១ភាគ​ (ស្មើ​នឹង​ ខ្ទង់​ ៦ ៦២៦ដុល្លារ)។

២. James Jirayu

សម្រាប់​James វិញ​ ក៏​ជាតារាល្បី​ម្នាក់​ទៀត​ដែរ​ប្រចាំ​ប៉ុស្តិ៍លេខ ៣។ លោក​អាច​រក​ចំណូល​ពី​ក្នុង​រឿង​ដល់​ទៅ ១០០ ០០០បាត ក្នុង​១ភាគ (ខ្ទង់ ៣ ៣១៤ដុល្លារ)។

៣. Mario Maurer

ក៏ដូច James ដែរ កម្រិត​តម្លៃ​ខ្លួន​របស់​ Mario គឺ​ ១០០ ០០០បាតក្នុង​១ភាគ។

៤. Boy Pakorn

តាម​សេចក្ដី​រាយការណ៍​ Boy អាច​រក​ចំណូល​បាន​ ៩០ ០០០បាតក្នុង​១ភាគ ពី​ភាពយន្តភាគ (ប្រហែល ២ ៩៨៣ដុល្លារ)។

៥. Weir Sukollawat

ចំណែក​កំពូល​តារា​កំពូល​តារាង​ប្រចាំ​ប៉ុស្តិ៍លេខ៣ថៃ​វិញ​ ទទួល​បាន​ពីរឿង​ភាគ​ ៨០ ០០០បាតក្នុង​១ភាគ (ប្រហែល​ ២ ៦៥១ដុល្លារ)។

៦. Mark Prin

កំលោះ​សង្ហា​ម្នាក់​នេះ​ មាន​តម្លៃ​ខ្លួន​ក៏​មិន​ណយ​ដែរ គឺ​ដល់ទៅ ៧០ ០០០បាតក្នុង​១ភាគ (ខ្ទង់​ ២ ៣២០ដុល្លារ)៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់