• 2019-12-23 08:30:22
  • ចម្រៀង

ប្រុស​សង្ហា​ថៃ​មួយ​ក្រុម​ ដែល Live វីដេអូ​ជា​មួយ ហេង វិសាល ថ្ងៃ​មុន​​ជាអ្នក​ណា?

  • 2019-12-23 08:30:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន​នេះ YouTuber ប្រចាំ​ស្រុក​ខ្មែរ ហេង វិសាល បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ភ្ញាក់​ផ្អើល​​ភ្លូកទឹក​ភ្លូក​ដី ដោយ​លោក​បាន​បង្ហាញ​វត្តមាន​របស់​បុរស​សង្ហា​ ៥ នាក់​ក្នុង​វីដេអូ​ Live របស់​ខ្លួន។

ប្រុស​ស្អាត​ទាំង​ ៥ នាក់​នោះ គឺជា​ក្រុម​តារា​ចម្រៀង​ប្រចាំ​ប្រទេស​ថៃ ឈ្មោះ SBFIVE ដែល​មាន​លេច​មុខ​ដំបូង​ក្នុង​ឆ្នាំ ២០១៨។ ក្រៅពី​មាន​អាជីព​ជា​តារា​ចម្រៀង​ បុរស​​សង្ហា​ទាំង ៥ ក៏​ធ្លាប់​ទទួល​​​បាន​គាំទ្រ​លើ​វិស័យ​សម្ដែង​ភាពយន្ត​ផង​ដែរ។

ត្បិត​​ទើប​បង្ហាញ​មុខ​បាន​ជាង ២ ឆ្នាំ​មែន តែ​ពួក​គេ​​ពិត​ជា​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង ដោយ​ថ្មីៗ​នេះ​ អ្នក​ទាំង​ ៥ បាន​​ឡើងងារ​ជា​អ្នក​តំណាង​ឲ្យ​ផលិតផល​ដ៏​ល្បី​ល្បាញ​មួយ​គឺ នំ​សារាយសមុទ្រ ថៅកែណយ។

ក្នុង​នោះ ថៅកែណយ បាននាំ​វត្តមាន​ក្រុម SBFIVE ដែលអគ្គរដ្ឋទូតម៉ាកអន្តរជាតិរបស់ខ្លួនដើម្បីបង្កើននូវភាពរីករាយ និងភ្ញាក់ផ្អើលជូនដល់អ្នកចូលចិត្តញ៉ាំសារាយ និងអ្នកគាំទ្រថៅកែណយទាំងអស់នៅកម្ពុជា។ កម្មវិធីដ៏សប្បាយរីករាយនេះត្រូវបានចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ អ្នកសារពត៌មាន ភ្ញៀវជាតិ និងអន្តរជាតិនៅទីតាំង តាំងបង្ហាញនៃរោងភាពយន្ត Major Cineplex AEON I។

កម្មវិធីដ៏សប្បាយរីករាយនេះបានចាប់ផ្តើមពីម៉ោង ៥:០០ ដល់ម៉ោង ៧:០០ ល្ងាច ជាមួយនឹងសកម្មភាព “បង្កើតមុខម្ហូបជាមួយថៅកែណយ” រួមជាមួយនឹងកម្មវិធីសប្បាយៗជាច្រើនទៀតដូចជា ការលេងហ្គេម ការជួបផ្ទាល់រវាងអ្នកគាំទ្រ និងក្រុមចំរៀង SBFIVE រួមជាមួយនឹងការសំដែងផ្ទាល់ទៀតផង។ ការលេងហ្គេម និងការផ្តល់ជូនពិសេស បានចាប់ផ្តើមតាំងពីមុនពេលដែលកម្មវិធីចាប់ផ្តើមទៅទៀត។

ថៅកែណយបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវភាពរីករាយជាមួយនឹងសារាយសមុទ្រដែលមានគុណភាពល្អបំផុត ហើយនេះជាមូលហេតុដែល ថៅកែណយនាំមកនូវកម្មវិធីផ្សេង ដែលរួមមាន ការភ្លក្សអាហារ និងការលេងហ្គេមដ៏គួរឱ្យចាប់អារម្មណ៍ផ្សេងទៀត បន្ថែមលើសកម្មភាពផ្សព្វផ្សាយ។

លោក Wachira Yarnthasanakij នាយកពាណិជ្ជកម្មអន្ដរជាតិក្រុមហ៊ុន TaoKaeNoi Food & Marketing Public Company Limited noted បានលើក​ឡើង​ថា៖ “ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានបង្ហាញ ថៅកែណយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយយើងនៅទីនេះដើម្បីបង្កើតនូវភាពសប្បាយរីករាយ និងកម្មវិធីដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលចិត្តសារាយសមុទ្រដោយនាំមកនូវល្បែងកំសាន្តសប្បាយ ៗ ជាច្រើន។ ហើយដែលកាន់តែអស្ចារ្យទៀតនោះ គឺវត្តមាននៃឯកអគ្គរដ្ឋទូតម៉ាកអន្តរជាតិ SBFIVE របស់យើង។”

លោក​បន្ថែម​ថា៖ “យើងមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាយូរមកហើយ ហើយថ្ងៃនេះគឺជាការចូលរួមលើកដំបូងសម្រាប់យើងនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះយើងកំពុងលក់ផលិតផលថ្មីៗរបស់យើងដែលរួមមាន ដុំរមូរធំដែលមានរសជាតិដូចជា ថៅកែណយគីមឈីនិងថៅកែណយទឹកឃ្មុំ ។ សារាយសមុទ្របំពងស្រួយ, សារាយបន្ទះធំ, សារាយរមូរដុំធំ, Big Bang Tempura ជាមួយរសជាតិផ្សេងៗជាច្រើនមុខ ដូចជារសជាតិដើម រសជាតិហិរ រសជាតិតុមយ៉ាំ រសជាតិគ្រឿងសមុទ្រ រសជាតិប៉េងប៉ោះ ជាដើម។ អាហារសម្រន់ថៅកែណយ សារាយសមុទ្របំពង អាចរកបាននៅផ្សារទំនើប និងហាងលក់ទំនិញ ក៏ដូចជានៅហាងតូចៗនៅក្បែរលោកអ្នក។” នេះបើតាមប្រសាសន៍ លោក ហ័រ ណារិទ្ធ នាយកក្រុមហ៊ុន នួន អាណុង អាហរ័ណនីហរ័ណខូអិលធីឌី ដែលជាអ្នកចែកចាយអាហារសម្រន់ថៅកែណយ សារាយសមុទ្របំពង៕

អត្ថបទ៖ សុខណា

មតិយោបល់