• 2019-12-26 02:20:23
  • ព័ត៌មាន

គ្រីស្មាស់ម្សិលមិញគ្រប់គ្នាសប្បាយលាន់ អាណិតខ្លោចចិត្តតែ Wendy

  • 2019-12-26 02:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​ម្សិលមិញ​នេះ Wendy ដែល​ជា​សមាជិក​ក្រុម​ចម្រៀង Red Velvet បាន​រង​របួស​ធ្ងន់​មុន​ការ​ប្រគំ​តន្ត្រី​ចុង​ឆ្នាំ​របស់​ទូរទស្សន៍ SBS។

ផលិត​កម្ម SM បាន​បញ្ចេញ​សេចក្ដី​ថ្លែងការណ៍​ជុំវិញ​របួស​របស់ Wendy និង​បាន​បញ្ជាក់​ថា​ Red Velvet មិន​អាច​​សម្ដែង​ក្នុង​កម្មវិធី SBS Gayo Daejeon ឆ្នាំ ២០១៩ បាន​នោះ​ទេ។ ផលិតកម្ម​បាន​បញ្ជាក់​បន្ថែម​ជា​មួយ​សារព័ត៌មាន No Cut ថា អំឡុង​ការ​ហាត់​សម​សម្រាប់​​ការ​សម្ដែង​ផ្ទាល់​ខ្លួន​របស់​នាង Wendy បាន​ធ្លាក់​ពី​លើ​ឆាក និង​​រង​របួស។

ផលិតកម្ម​បាន​បន្ត​បក​ស្រាយ​ថា ៖ "Wendy ត្រូវ​បាន​នាំ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​សម្រាប់​ការ​ត្រួត​ពិនិត្យ​ឲ្យ​ល្អិតល្អន់ ហើយ​នាង​ត្រូវ​របួស​ចំ​មុខ និង​បាក់​ឆ្អឹង​ត្រគាក និង​ក​ដៃ នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ដង​ខ្លួន។ នាង​បាន​ឆ្លង​កាត់​ការ​ព្យាបាល​ជា​បន្ទាន់ ហើយ​ពេល​នេះ​កំពុង​រង់​ចាំ​ការ​ពិនិត្យ​បន្ថែម។​”

ផលិតកម្ម​បាន​បញ្ជាក់​ថា​ជុំវិញ​សកម្មភាព​នា​ពេល​ខាង​មុខ​របស់ Red Velvet ផលិតកម្ម​នឹង​ធ្វើ​ការ​ប្រកាស​ជា​ថ្មី នៅ​ពេល​គ្រប់​យ៉ាង​បាន​ដោះ​ស្រាយ​រួច​រាល់៕

ចុចអាន ៖ សរុប​ព្រឹត្តិការណ៍សំខាន់ៗដែល​កើត​មាន​ក្នុង​ពិភព K-Pop នៅ​ឆ្នាំ ២០១៩

ប្រភព៖ Soompi ប្រែ​សម្រួល៖ សុខហេង

មតិយោបល់