• 2019-12-26 02:42:58
  • ព័ត៌មាន

តូតា បញ្ចេញ​ស៊េរី Pre-Wedding ស្អាត​ត្រជាក់​ភ្នែក​ជាមួយ​គូស្នេហ៍ បញ្ជាក់​ថា​អ្វី​កាន់​តែ​កៀក​ហើយ!

  • 2019-12-26 02:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ប៉ុណ្ណោះ កញ្ញា ម៉ាន សែន​សូនីតា បាន​បញ្ចេញ​រូបភាព Pre-Wedding ស្អាត​ៗ​មួយ​ស៊េរី​ជាមួយ​គូស្នេហ៍ លោក ប៉ុល វិបូ ហៅ នីត យ៉ាង​កម្រ ដែល​គេ​សង្ស័យ​ថា ថ្ងៃ​ពិសេស​របស់​ពួក​គេ​ទំនង​ជា​នៅ​មិន​យូរ​ទៀត​ទេ។

ទំនាក់​ទំនង តូតា និង​ចាងហ្វាង​ផលិតកម្ម អង្គរ​ភីកឈ័រ ត្រូវ​បាន​បើក​ចំហ​យូរ​ដែរ​ហើយ ហើយ​ក៏​មាន​ដំណឹង​លេច​លឺ​ថា ពួក​គេ​ទាំង​ពីរ​រស់​ក្រោម​ដំបូង​តែ​មួយ​ជាមួយ​គ្នា​ផង។ គូ​នេះ​ត្បិត​ថា ខាង​ប្រុស​មាន​វ័យ​ច្រើន​ដែរ​ហើយ ប៉ុន្តែ​ពួក​គេ​ផ្អែមល្ហែម​នឹង​គ្នា​ណាស់ ក្នុង​នោះ​ពួក​គេ​ក៏​បាន​សាង​អនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់ ដោយ​ធ្លាប់​ដឹក​ដៃ​គ្នា​ទៅ​រឹត​ចំណង​ទាក់​ទង​ដល់​ទឹក​ដី​អឺរ៉ុប​ម្ដង​ជា​ពីរ​ដង​ទៀត​ផង​រួច​មក​ហើយ ហើយ​លើស​ពី​នេះ ពួក​គេ​ថែម​​ទាំង​ដាក់​ហ៊ុន​រក​ស៊ី​ជាមួយ​គ្នា​ជា​ច្រើន​ទៀត។

យ៉ាង​ណា ពួក​គេ​បាន​លាក់​ជិត​ល្អ​ចំពោះ​ដំណឹង​រៀបការ ដោយ​គ្រាន់​តែ​បង្ហាញ​ពី​រូប​ភាព​ស្និទ្ធស្នាល និង​រូប​ថត Pre-Wedding ស្អាត​ៗ​ជា​ច្រើន​សន្លឹក​នា​ពេល​នេះ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​ប៉ាន់ស្មាន​ពី​វេលា​រៀបការ​របស់​ពួក​គេ​ទំនង​ជា​នៅ​មិន​យូរ​នោះ​ទេ។ ស្រប​គ្នា​នេះ ប្រភព​ម្នាក់​ក៏​បាន​បង្ហើប​ថា តាម​តែ​គេ​បាន​លឺ ថ្ងៃ​មង្គល​របស់​ពួក​គេ​អាច​នឹង​កើត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​តែ​ម្ដង។

ប៉ុន្តែ​យ៉ាង​ណា ប្រភព​មិន​បញ្ចេញ​ឈ្មោះ​រូប​នេះ បញ្ជាក់​ថា រូប​គេ ក៏​មិន​ទាន់​ទទួល​បាន​កាល​បរិច្ឆេទ​ដែល​ថា គូស្នេហ៍​ខុស​វ័យ​ខាង​លើ រៀបការ​ផ្លូវ​ការ​នៅ​ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ តោះ...ទស្សនា Pre-Wedding របស់ តូតា និង​លោក នីត ស្អាត​ៗ​ទាំង​អស់​គ្នា!!!

រូបភាព៖ ហ្វេសបុក តូតា

អត្ថបទ៖ ទារិកា

មតិយោបល់