- 2019-12-26 07:16:42
- ជីវិតតារា
Justin បង្ហោះរូបថើបមាត់ប្រពន្ធ ប៉ុន្តែគេបែរចាប់អារម្មណ៍ខ្លាំងនឹងក្មេងប្រុសនៅកណ្ដាល
- 2019-12-26 07:16:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin បង្ហោះរូបថើបមាត់ប្រពន្ធ ប៉ុន្តែគេបែរចាប់អារម្មណ៍ខ្លាំងនឹងក្មេងប្រុសនៅកណ្ដាល
ចន្លោះមិនឃើញ
Justin Bieber និង Hailey Baldwin គឺជាគូស្នេហ៍តារាដ៏ល្បីម្នាក់ ដែលតែងបង្ហាញអារម្មណ៍ពិតរបស់ខ្លួនគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនខ្វល់នឹងឡេនកាមេរ៉ា ឬមហាជនដែលនៅក្បែរនោះឡើយ។ ថ្មីៗនេះ ម្ចាស់បទ "Mistletoe” បានបង្ហាញរូបភាពផ្អែមល្ហែមនៅលើ Instagram របស់ខ្លួនដែលមានថើបគ្នាជាមួយប្រពន្ធ។
យ៉ាងណាក្ដីគេបែរជាចាប់អារម្មណ៍នឹងទឹកមុខរបស់ Jaxon អង្គុយនៅចំកណ្ដាល ដែលគេគឺជាប្អូនប្រុសបង្កើតរបស់ Justin Bieber។ ទឹកមុខរបស់ Jaxon បានធ្វើឲ្យគេអស់សំណើចជាខ្លាំង។ អ្នកផលិតខ្សែភាពយន្តឈ្មោះ Alfredo Flores សរសេរថា ទឹកមុខរបស់ Jaxon គឺពោរពេញដោយអត្ថន័យ ដូចជា "ខ្ញុំជានរណា? នេះជាកន្លែងណា? ហេតុអ្វីធ្វើបែបនេះដាក់ខ្ញុំ?
គួរដឹងថានៅថ្ងៃទី ៣ ខែមករាខាងមុខ Justin Bieber នឹងបង្ហាញបទចម្រៀងថ្មីទីមួយ ចេញពីអាល់ប៊ុមថ្មីរបស់ខ្លួន ដែលខកខានចេញផ្សាយអាល់ប៊ុមចម្រៀងថ្មីតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ៕
ចុចអាន ៖ Taylor Swift រកលុយបាន ៨២៥លានដុល្លារនៅទសវត្សនេះ ប៉ុន្តែនៅចាញ់តារារ៉េបម្នាក់