- 2019-12-26 09:47:08
- ព័ត៌មាន
កប់ណាស់! ជួប IDOL ហើយ បានឈ្នះរង្វាន់ទៀត!
- 2019-12-26 09:47:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ណាស់! ជួប IDOL ហើយ បានឈ្នះរង្វាន់ទៀត!
ចន្លោះមិនឃើញ
ដឹងតែពិសេស និងប្លែកតែម្ដង! នៅចុងខែធ្នូ ថ្ងៃទី២៨ និង២៩ ឆ្នាំ២០១៩ នេះ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី នឹងមានរៀបចំកម្មវិធីដើរម៉ូតដ៏ពិសេសមួយពីក្រុមដើរម៉ូតដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជា និងឱកាសលេងហ្គេមសប្បាយៗ ដើម្បីយករង្វាន់ជាច្រើនពីកម្មវិធី។
ក្នុងកម្មវិធីនោះ ក៏នឹងមានការអញ្ជើញចូលរួមពីតារាចម្រៀងស្រីដែលល្បីក្នុងបទ Home For Dinner អ្នកនាង Nikki Nikki - នីគីនីគី - ក៏ដូចជាតារា Facebook ដ៏មានប្រជាប្រិយភាព កញ្ញា MINA លោក RAINEE DARA និងកញ្ញា Boramey ដែលនឹងធ្វើឲ្យកម្មវិធីទាំងមូលកាន់តែប្លែកភ្នែក។
ប្រិយមិត្តទាំងអស់អាចចូលរួមកម្សាន្តដោយសេរី ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៩យប់ ដោយក្រៅពីការដើរម៉ូត នៅទីនោះក៏នឹងមានកម្មវិធីសប្បាយៗជាច្រើនទៀត ព្រមទាំងឱកាសជួបផ្ទាល់ជាមួយ IDOL ក្នុងដួងចិត្តផងដែរ។
បន្ថែមពីលើនេះ ប្រិយមិត្តក៏នឹងទទួលបានបទពិសោធន៍ថ្មីនៃផលិតផលដ៏ពិសេសមួយដែលនឹងជួយធ្វើឲ្យសម្លៀកបំពាក់ស្អាតភ្លឺចែងចាំង ជួយឲ្យសាច់ក្រណាត់ទន់ល្មឿយ និងរក្សាពណ៌ធ្វើឲ្យសម្លៀកបំពាក់ថ្មីបានយូរ ហើយមានក្លិនក្រអូបដូចទឹកអប់ពីប្រទេសបារាំង។
នៅមានច្រើនទៀត! ចង់ជ្រាបច្បាស់កុំភ្លេចចូលរួមកម្មវិធីដើរម៉ូតដ៏អស្ចារ្យនោះទាំងអស់គ្នា! នៅក្នុងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ថ្ងៃទី២៨ និង២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។ ប្លែកភ្នែកហើយ មានឱកាសឈ្នះរង្វាន់ទៀតរកឯណាបាន៕