• 2019-12-28 03:01:50
  • ចម្រៀង

ថៅ​កែ​ពេជ្រ ចេញវិឌីអូ​​ចម្រៀង​និយាយ​ពី​រឿង​ប្តីផិត​ប្រពន្ធ និង​កូន​បី​​ដ៏​កម្សត់ កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង!

  • 2019-12-28 03:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​អភិជនម្នាក់ គឺ​លោក​ស្រី ទ្រី ដាណា ដែល​គេស្គាល់​ថា​ជា​ថៅកែ​ពេជ្រ និង​ជា​បុគ្គល​ចូល​ចិត្ត​ការ​ច្រៀង​នោះ ម្សិលមិញ​នេះ បាន​ចេញ​វីដេអូ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "ទឹក​ភ្នែក​សំរាម" បរិយាយ​ពី​រឿង​ផិត​ក្បត់​របស់​ប្ដី​ម្នាក់ ធ្វើ​ឱ្យ​អ្នក​គាំទ្រ និង​ទស្សនិកជន​ពេញ​ចិត្ត​នឹង​បទ​នេះ។

តាម​ពិត​បទ "ទឹកភ្នែកសំរាម" បាន​ចេញ​ជា​វីដេអូ​សំឡេង យូរ​ហើយ ប៉ុន្តែ​វីដេអូ​​ចម្រៀង (MV) ទើប​តែ​ចេញ​ម្សិលមិញ​នេះ​ប៉ុណ្ណោះ។ បទ​នេះ មាន​អត្ថន័យ​កម្សត់ និង​ចាក់​ដោត​​យ៉ាង​ខ្លាំង​ចំពោះ​បុរស​ៗផិត​ក្បត់​ប្រពន្ធ។ បទ​ចម្រៀង​​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមFacebook ដែល​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ព្រោះ​អត្ថន័យត្រូវ​នឹង​សាច់​រឿង​របស់​គ្រួសារ​មួយ​ចំនួន​ក្នុង​សង្គម​បច្ចុប្បន្ន។

តាម​លោក​ស្រី ទ្រី ដាណា បាន​ប្រាប់​ឱ្យ​ដឹង​ថា “ទឹក​ភ្នែក​សំរាម” នេះ​បាន​និពន្ធ​រួម​គ្នា​ដោយ​អ្នក​និពន្ធ​ពូកែ​ៗ និង​ធ្វើ​ជា​ពិសេស​សម្រាប់​អ្នក​ស្រី​ច្រៀង​តែ​ម្ដង ខណៈ​វាជា Original Song ថ្មី​មួយ​របស់ អ្នកស្រី ។ ក្រៅ​ពី​ឆ្លុះ​បង្ហាញ​ពី​បញ្ហា​ក្នុង​គ្រួសារ​មួយ​ចំនួន​ក្នុង​សង្គម និង​ក្រើន​រំលឹក​ស្វាមី​មួយ​ចំនួន​ឲ្យ​គិត​ប្រពន្ធ​កូន​ជា​សំខាន់ លោក​ស្រី ដាណា បញ្ជាក់ លោក​ស្រី​ឲ្យ​គេ​ធ្វើ​បទ​នេះ​ឡើង ក៏​ដើម្បី​រួម​ចំណែកលើក​ស្ទួយ​បទ​ចម្រៀង Original Song ផង។

គិត​មក​ដល់​ពេល​នេះ មិន​ដល់​២៤ម៉ោង​ផង បទ​នេះ​ត្រូវ​បាន​មហាជន​ចូល​ស្តាប់​រាប់ម៉ឺន​នាក់​ហើយ។ តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់