• 2019-12-31 02:03:13
  • ព័ត៌មាន

រួសរាន់ឡើង! ការ​ចុះឈ្មោះ​ចូលរួម Cambodian Net Idol បន្ត​ដល់ថ្ងៃទី៥ មករា

  • 2019-12-31 02:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Cambodian Net Idol by YES 018 ដែល​មាន​ប្រាក់​រង្វាន់ដែល​មាន​តម្លៃ​​សរុប​ដល់​ទៅ ៣៥០០០ដុល្លារ បាន​ប្រកាស​ថា​នឹង​បន្ត​ទទួល​ការ​ចុះឈ្មោះ រហូត​ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ដើម្បី​ផ្ដល់​ឱកាស​ដល់​ប្រិយមិត្ត ក្លាយ​ទៅ​ជា Net Idol ជំនាន់ថ្មី។

លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia មានប្រសាសន៍ថា “ចាប់តាំងពីការចាប់ផ្តើមដ៏ជោគជ័យ យើងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយមានការចូលរួមព្រមទាំងទទួលបានភាពជាវិជ្ជមានជាច្រើននៃកម្មវិធី Cambodian Net Idol នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ដោយប្រកាន់ខ្ជាប់នូវចំនុចនេះ ហើយគោលដៅរបស់យើងគឺដើម្បីបង្កើតទម្រង់ប្រើប្រាស់មួយសសម្រាប់ Net Idols ដែលត្រូវបានជួយអភិវឌ្ឍន៍និងបណ្តុះបណ្តាលជាមួយយើង។ យើងសូមប្រកាសជាផ្លូវការនូវការពន្យាពេលនៃការ​ចុះឈ្មោះការប្រកួតកម្មវិធីនេះគឺក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកមានសមត្ថភាពក្នុងការក្លាយជា Cambodia’s Net Idol បន្ទាប់។

លោក Andy Ong នាយកប្រតិបត្តិនៃក្រុមហ៊ុន Cake Experiential Cambodia (ឆ្វេង) ជាមួយ​គណៈកម្មការ​ទាំង៣ និងលោក Jeck Tan Chief Commercial Officer នៃក្រុមហ៊ុន YES 018

កម្មវិធី​ដែល​សហការ​រៀបចំ​ដោយក្រុមហ៊ុន Cake Experiential Cambodia និង ក្រុមហ៊ុន Yes 018 គ្រោង​នឹង​ចាក់​ផ្សាយ វគ្គទី១ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

កម្មវិធីផ្សាយលើកដំបូង នឹង​ធ្វើឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ផេក Yes 018 ដោយ​បង្ហាញជូន Influncers ទាំង​អស់ ១២រូប ក្នុងការប្រកួតប្រជែងគ្នាដើម្បីឈ្នះប្រាក់់រង្វាន់ កិច្ចសន្យា និងរង្វាន់ជាច្រើនក្នុងវគ្គនីមួយៗប្រចាំសប្តាហ៍។ ពួកយើងសង្ឃឹមថាអ្នកទាំងអស់គ្នានិងដាក់ពាក្យចូលរួមកម្មវិធីនេះឱ្យបានមុនថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។

ខាងក្រោមនេះ គឺជាវិធីដែលធ្វើឱ្យឈ្នោះរបស់លោកអ្នក មានភាពល្បីល្បាញក្នុងការក្លាយជាបេក្ខភាពម្នាក់ ក្នុងចំណោមបេក្ខភាពទាំង ១០ រូបចុងក្រោយ នៃកម្មវិធី Cambodai Net Idol៖

១. Tag @CambodianNetIdol និង @Yes KH ក្នុងវីដេអូ 1 នាទីលើហ្វេសប៊ុក!

២. សូមប្រាប់យើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដឹងអំពីអ្នក។

៣. បង្ហាញពីទេពកោសល្យនិងជំនាញរបស់អ្នក! សូមឱ្យយើងដឹងពីមូលហេតុអ្វីដែលអ្នកចង់ក្លាយជា Cambodian Net Idol បន្ទាប់!

៤. Hashtag #CambodianNetIdol នៅក្នុងការផុសរបស់អ្នកហើយប្រាប់ឈ្មោះរបស់អ្នកដូចជា Instagram និង YouTube របស់អ្នកប្រសិនបើអ្នកមាន។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុក Cambodia Net Idol សម្រាប់ព័ត៌មានបន្ថែម។ សូមផ្ញើវីឌេអូរបស់លោកអ្នកនៅថ្ងៃនេះ ដើម្បីកុំឱ្យបាត់បង់ឱកាសក្នុងក្លាយជា Cambodia Net Idol បន្ទាប់៕

មតិយោបល់