• 2019-12-31 01:01:00
  • ព័ត៌មាន

មើល​មាត់​ឡើង​ក្របួច សាយ សៀរ៉ា ប្រាប់​ថា ចង់​បាន​ប្រពន្ធ​មែន​ទែន​ហើយ!

  • 2019-12-31 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឃើញ​មិត្ត​រួម​អាជីព​រៀបការ​ជា​បន្តបន្ទាប់ ហើយ​ខ្លួន​កាន់​តែ​វ័យ​ច្រើន​ទៅ​ៗ​ថែម​ទៀត​នោះ នៅ​ពេល​នេះ តារា​សម្ដែង សាយ សៀរ៉ា បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​​កំហិត​ខ្លួន​ឯង​រួច​ហើយ ដាច់​ខាត​ត្រូវ​តែ​​រក​ប្រពន្ធ​ឲ្យ​ទាល់​តែ​បាន​ឆាប់ៗ​នេះ ព្រោះ​លែង​ចង់​នៅ​ម្នាក់​ឯង​ហើយ ។

លោក សាយ សៀរ៉ា បាន​បន្ត​ឲ្យ​ដឹង​ថា មើល​ទៅ​មិន​អាច​បន្ត​ភាព​នៅ​លីវ​ទៀត​បាន​ទេ ព្រោះ​វ័យ​កាន់​តែ​ច្រើន ហើយ​ពួក​ម៉ាក​គេ​រៀប​ការ​មាន​កូន មាន​ចៅ​អស់​ហើយ ដូច​នេះ​ត្រូវ​តែ​គិត​ពី​អនាគត​ឆាប់​ៗ​នេះ ពោល​គឺ​មិន​ឲ្យ​អាយុ​លើស​៤០ឆ្នាំ​ឡើយ ។"ខ្ញុំ​បាន​​គិត​ហើយ បើ​មិន​ឆ្នាំ​នេះ គឺ​ឆ្នាំ​ក្រោយ គឺ​​ឲ្យ​​លើស​វ័យ​៤០​ទេ រាល់​ថ្ងៃ​ខ្ញុំ​អាយុ​៣៨ ហើយ " សៀរ៉ា បញ្ជាក់។

បើ​ទោះ​បី​ជា វ័យ​៣៨​ឆ្នាំ​ហើយ​ក្ដី លោក សាយ សៀរ៉ា បញ្ជាក់​ប្រាប់​ថា ​បច្ចុប្បន្ន​​ខ្លួន​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​នៅ​ឡើយ​នេះ ប៉ុន្តែ​កន្លង​មក​ធ្លាប់​មាន តែ​បាន​បែក​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

អនាគត​​កូន​ក្រមុំ​ដែល សម្ដែង​រូប​នេះ ចង់​បាន​​មក​ធ្វើ​ជា ភរិយា​រហូត​ដល់​ចាស់​កោង​ខ្នង​នោះ ត្រូវ​បាន​លោក​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា មិន​ស្ថិត​ក្នុង​ចង្កោម​អ្នក​សិល្បៈ​ឡើយ គឺ​អ្នក​​រក​ស៊ី​ ត្បិត​អី​លោក​ជា​អ្នក​សិល្បៈ​អី​ចឹង អារម្មណ៍​របស់​លោក​មិន​ចង់​បាន​ប្រពន្ធ​ជា អ្នក​សិល្បៈ​ដូច​លោក​ឡើយ។ ចំណុច​នេះ តារា​ប្រុស​មក​ពី​ខេត្ត​កំពង់ចាម មិន​បាន​បង្ហើប​ទេ​ថា មក​ដល់​ពេល​នេះ លោក​បាន​ឃើញ​នារី​ណា​ម្នាក់​ហើយ ឬ​ក៏​នៅ។

សាយ សៀរ៉ា ​បាន​ដាក់​ផែន​ការ​ខ្លួន​ឯង​ទៀត​ថា ក្រោយ​ពី​រៀប​ការ​រួច ខ្លួន​នឹង​ជួយ​រក​ស៊ី ភរិយា ចំណែក​ការងារ​សិល្បៈ​ប្រសិន បើ​ទស្សនិកជន​នៅ​តែ​​គាំទ្រ​លោក ខ្លួន​នៅ​​តែ​ឆ្លៀត​ប្រឡូក​ដដែល បន្ទាប់​ពី​ទំនេរ​ពី​ការ​រកស៊ី៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់