• 2020-01-06 03:45:00
  • ជីវិតតារា

អាយុ​ ៤០ ស្អែក ខាន​ស្អែក​ហើយ តែ Hyun Bin នៅ​តែ​សង្ហារ​រក​អ្នក​ប្រៀប​គ្មាន

  • 2020-01-06 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ តារា​សម្ដែង​ប្រុស​ជួរ​មុខ​កូរ៉េ Hyun Bin បាន​មាន​អាយុ​៣៨​ឆ្នាំ​ហើយ ប៉ុន្តែ​បើ​មើល​ពី​រាង ក៏​ដូច​ជា​មុខ​របស់​លោក​វិញ កំលោះៗ​អាយុ​ម្ភៃ​ប្លាយ​ក៏​ពិបាក​ផ្ទឹម​ដែរ។

ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ​ថ្មី រឿង Crash Landing On You កំពុង​តែ​ទទួល​បាន​ប្រជាប្រិយភាព​ជា​ខ្លាំង ដោយ​សារ​សាច់​រឿង​ប្លែក និង​មាន​តួឯក​ជា​តារា​សម្ដែង​លំដាប់​កំពូល​២​រូប​គឺ Son Ye Jin និង Hyun Bin។

នៅ​ពេល​មើល​រឿង​នេះ ទស្សនិកជន​ស្រី ​នាំ​គ្នា​លាន់​មាត់​សរសើរ​​នូវ​រូប​សម្បត្តិ​ដ៏​សង្ហារ​ឥត​ទាស់​របស់​ប្រុស​ស្អាត Hyun Bin។ ជាក់​ស្ដែង ក្នុង​ឆ្នាំ​ថ្មី​នេះ តារា​ប្រុស​រូប​នេះ​បាន​ឈាន​ចូល​វ័យ​៣៨​ឆ្នាំ​ហើយ តែ​ភាព​សង្ហារ​មិន​បាន​ចុះ​ថយ​ទៅ​តាម​អាយុ​កាល​នោះ​ឡើយ។

មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា ទម្រង់​មុខ​របស់ Hyun Bin គឺ​ស្អាត​ខ្លាំង​ពេក ប្រៀប​ដូច​រូប​ចម្លាក់ ដោយ​គ្មាន​ចន្លោះ​ត្រង់​ណា​សោះ។ ខាង​ក្រោម​នេះ​គឺ​ជា​កម្រង​រូបភាព​ថ្មី​ៗ​របស់ Hyun Bin នៅ​ពេល​លោក​ជិត​ឈាន​ដល់​វ័យ​៤០៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់