• 2020-01-08 02:57:40
  • ព័ត៌មាន

គ្រាន់តែរឿងប៉ុណ្ណឹងសោះ ហេង វិសាល រកពាក្យនិយាយលែងត្រូវ

  • 2020-01-08 02:57:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង វិសាល ដែល​ជា​តារា​ Facebook និងYouTuber​ ដ៏​ល្បី​នៅ​កម្ពុជា​ បាន​ធ្វើ​ជា​ឯក​អគ្គរាជ​ទូត​សុឆន្ទៈ​របស់​ ធីក​ខហ្វហ្វី​ ( Tick Coffee) ជាមួយ​នឹង​តារា​លំដាប់​ពីរ​រូប​ទៀត​ គឺ​អ្នកនាង ឱក សុគន្ធកញ្ញា  និង​លោក ឆេគី​។

  នៅ​ក្នុង​ថ្ងៃទី ០៧ មករា ឆ្នាំ ២០២០ ថ្ងៃ​សម្ពោធ​បើក​សាខា​ដំបូង​នៃ​ហាង​កាហ្វេ​កូនខ្មែរ​នេះ ក្រុមការងារ​ Sabay បាន​ឆ្មក់​រូបភាព​គួរ​ឲ្យ​ទាក់ទាញ​ភ្នែក​ជាច្រើន​សន្លឹក​ពី​សំណាក់​តារា​ចម្រៀង តារា​សម្ដែង​ជា​ច្រើន​រូប​ និយាយ​ឲ្យ​ខ្លី​កម្មវិធី​នា​ព្រឹក​ទាំង​មូល​ស្ទើរ​តែ​ដូច​កម្មវិធី​ Concert ​ទៅ​ហើយ​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​ គឺ​កំលោះ​សង្ហា វិសាល តារាស្រករក្រោយរូបនេះ សប្បាយ​រីករាយ​ខុសធម្មតា​លើ​ការងារ​ថ្មី​របស់​ខ្លួន​ ដោយ​បាន​ឡើង​ថ្លែង​ពាក្យ​ពេចន៍​អំណរ​គុណ​នូវ​ការ​ជោគជ័យ​​នៅ​ចំពោះ​មុខ​សិល្បៈ​ករ​ សិល្បៈ​ការិនី ​រៀមច្បង​នានា​​ រហូត​រក​ពាក្យ​និយាយ​មិន​ត្រូវ ​ និង​បង្ហាញ​អាកប្បកិរិយា​អៀនប្រៀន​យ៉ាង​គួរ​ឲ្យ​ស្រឡាញ់​ទៀតផង​។   ឥឡូវនេះ ចង់​ដឹង​ទិដ្ឋភាព​ទាក់ទាញ​ក្រសែភ្នែក​យ៉ាងណា​ សូម​មើល​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៖

អត្ថបទ៖ ដាវីន

មតិយោបល់