• 2020-01-08 04:52:48
  • ស្ទីលតារា

ក្រោយ​លែងលះ​បាន​៥​ខែ អតីត​ប្ដី គឺម ចាន់ឌី លេង​ខ្លួន​អស់​ស្ទះ

  • 2020-01-08 04:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា​ក្រោយ​បែក​គ្នា ទើប​ចេះ​ធ្វើ​ខ្លួន​ពិត​ជា​មិន​ខុស​ឡើយ ជាក់​ស្ដែង​ដូច​ករណី​តារា​សម្ដែង​ប្រុស​កូរ៉េ Ahn Jae Hyun ជាដើម ដោយ​ក្រោយ​ពេល​លែង​លះ​គ្នា ការ​តែង​ខ្លួន​របស់​លោក​ក៏​ទាន់​សម័យ​​ជាង​មុន។

៥ ខែ​បាន​កន្លង​ផុត​ហើយ បន្ទាប់​ពី​ករណី​លែងលះ​របស់​គូ​ស្នេហ៍​តារា​សម្ដែង​កូរ៉េ​ល្បី​ឈ្មោះ Koo Hye Sun និង Ahn Jae Hyun ត្រូវ​ប្រកាស​ជា​សាធារណៈ។ ខណៈ​ខាង​ស្រី​មិន​ទាន់​មាន​គំរោង​អ្វី​គួរ​ចាប់​អារម្មណ៍​ក្រោយ​បែក​ពី​អតី​ត​ស្វាមី​នោះ ប្រុស​ស្អាត​វ័យ៣២​ឆ្នាំ បាន​ត្រលប់​ចូល​សិល្បៈ​វិញ​ដោយ​រឿង​ភាគ​ថ្មី​ឈ្មោះ Love With Flaws ដែល​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ជា​ខ្លាំង។

ខុស​ស្រឡះ​ពី​ប្រពន្ធ ដែល​នៅ​តែ​រក្សា​ស្ទីល​តែង​ខ្លួន​ស្រគត់ស្រគំ​ក្រោយ​បែកគ្នា​នោះ នៅ​ពេល​នេះ ប្រុស​ស្អាត​កំពស់​ខ្ពស់​ស្រឡះ​នេះ បាន​ផ្លាស់​ប្ដូរ​ការ​តែង​ខ្លួន​យ៉ាង​ទាន់​សម័យ ដោយ​នៅ​ក្នុងរូបភាព​ថ្មី​បំផុត គេ​ឃើញ​តួ​រឿង សង្សារ​ខ្ញុំ​មក​ពី​ភពផ្កាយ បាន​លាប​សក់​ពណ៌​ស ។

អ្នក​គាំទ្រ​​ក្រោយ​ពេល​ឃើញ​រូប​នេះ បាន​លាន់​មាត់​ថា ក្រោយ​ពេល​បែក​គ្នា​ទើប​ចេះ​លេង​ខ្លួន គឺ​មិន​មែន​សម្រាប់​តែ​មនុស្ស​សាមញ្ញ​ឡើយ ដោយ​សិល្បករ​ក៏​ដូច​គ្នា។ មូលហេតុ​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ អាច​មក​ពី​លោក​ចង់​បំភ្លេច​រឿង​ចាស់​ហើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់