• 2020-01-08 05:15:00
  • ស្ទីលតារា

ខ្លាច​អ្នក​កាសែត ប្រមាញ់​រូប​ខ្លួន​យក​ទៅ​លក់​បាន តួ​រឿង Harry Potter ពាក់​ខោអាវ​ឈុត​ដូច​គ្នា​កន្លះ​ឆ្នាំ

  • 2020-01-08 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទប់​ស្កាត់​នឹង​បញ្ហា​ត្រូវ​ក្រុម​អ្នក​ប្រមាញ់​រូប​តាម​ដាន​ថត​រូប​ខ្លួន តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​អង់គ្លេស Daniel Radcliffe បាន​ប្រើ​មួយ​ក្បាច់​ធ្វើ​ឲ្យ​គេ​តទល់​លែង​បាន។

នៅ​ពេល​​ដែល​សម្រេច​ចិត្ត​ឈាន​ជើង​ចូល​សិល្បៈហើយ សិល្បករ​ទាំង​អស់ មិន​ថា​ប្រុស​ ឬ​ស្រី​គឺ​គេ​ច​មិន​ផុត​ឡើយ​ពី​ករណី​ត្រូវ​អ្នក​កាសែត​តាម​ដាន។ ខណៈ​មនុស្ស​ចំនួនគិត​ថា​ការ​ត្រូវ​គេ​តាម​ដាន​ជា​រឿង​ធម្មតា​នោះ ​តែ​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​ឡើយ។

ដ្បិត​ក្រៅ​ពីប្រមាញ់​រូប​ដើម្បី​ដឹង​ពី​ជីវិត​ឯកជន​របស់​តារា​ដើម្បី​ដឹង​រឿង​ឯកជន​របស់​ពួក​គេ​នោះ ក្រុម​អ្នក​ប្រមាញ់​នេះ ក៏​តាម​ដាន​សិល្បករ​ដើម្បី​ផ្ដិត​យក​រូប​ទៅ​លក់​ឲ្យ បណ្ដាញ​ព័ត៌មាន​ធំ​ៗ​ដើម្បី​យក​លុយ​ផង​ដែរ ដោយ​តម្លៃ​នៃ​រូប​ទាំង​នេះ​គឺ​ក្រាស់ក្រែល​គួរ​សម​ដែរ។

ក្នុង​នាម​ជា​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​ម្នាក់ តួ​រឿង Harry Potter លោក Daniel Radcliffe ត្រូវ​បាន​អ្នក​កាសែត​ជា​ច្រើន​តែ​ង​លប​តាម​លោក​រាល់​ពេល​លោក​មាន​វត្តមាន​នៅ​ទី​ណា​ម្ដង​ៗ។ ដើម្បី​តទល់​នឹង​អ្នក​កាសែត​ទាំង​នោះ លោក​មិន​អាច​គេច​ខ្លួន​បាន​រហូត​ឡើយ ដូច​នេះ​លោក​បាន​គិត​ឃើញ​វិធី​ដ៏​ឆ្លាត​មួយ​នោះ​គឺ ក្នុង​រយៈ​ពេល​៦​ខែ រាល់​ពេល​ចេញ​ក្រៅ គឺ​ប្រុស​ស្អាតវ័យ​៣០​ឆ្នាំ ស្លៀក​ពាក់​ខោអាវ​​មាន​ម៉ូដ​និង​ពណ៌​ដូច​គ្នា​​មួយ​ឈុត​គត់។

នៅពេល​ធ្វើ​ដូច​នេះ អ្នក​កាសែត​ទាំង​ឡាយ​ដែល​ប្រមាញ់​រូប​លោក​ដើម្បី​យក​ទៅ​លក់​នោះ មិន​អាច​រក​លុយ​បាន​ឡើយ ដោយ​បណ្ដាញ​ព័ត៌មាន​ទាំង​នោះ​គិត​ថា​នេះ​គឺ​ជា​រូប​ដដែរ ទើប​មិន​បាន​ចំណាយ​លុយ​ទិញ​ឡើយ។ នៅ​ពេល​អនុវត្ត​វិធី​នេះ​យូរ​ៗ​ទៅ អ្នក​កាសែត​ក៏​ចាប់​ផ្ដើម​លែង​តោង​តាម​លោក។ ទស្សនិកជន​ជា​ច្រើន​បាន​សរសើរ​នូវ​គំនិត​ដ៏​ឆ្លាត​នេះ របស់​តារា​មក​ពី​អង់គ្លេស ព្រោះ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​ច្រើន ក៏​លោក​អាច​បណ្ដេញ​អ្នក​តាម​ខ្លួន​ដោយ​ងាយ​ៗ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់