• 2020-01-09 09:42:26
  • ចម្រៀង

ចម្រៀង​ល្បី​ពី Michael Jackson ៤បទ​បង្កប់​​ដោយ​អត្ថន័យ​សន្តិភាព​សម្រាប់​ពិភពលោក

  • 2020-01-09 09:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Michael Jackson បាន​ស្លាប់​ទៅ​ដោយ​បន្សល់​ទុក​ស្នាដៃ​សិល្បៈ​ជា​ច្រើន ដែល​ក្រៅ​ពី​បទ​ចម្រៀង​ប៉ុប គឺ​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត​ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​​ល្អ​ៗ​សម្រាប់​ពិភពលោក។ ខាង​ក្រោម​នេះ​គឺ​ជា​បទ​ចម្រៀង​ល្បី ៤បទ ដែល​ស្ដេច​ចម្រៀង​ប៉ុប​រូប​នេះ បាន​និពន្ធ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម​នានា​ ហើយ​​មក​ដល់​បច្ចុប្បន្ន​បទ​ទាំង​នេះ​នៅ​តែ​ត្រូវ​បាន​យក​មក​ចាក់ និង​និង​សម្ដែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី និង​កម្មវិធី​សប្បុរសធម៌​ផ្សេង​ៗ​នៅ​ជុំវិញ​ពិភពលោក៖

 

Man-in-the-mirror-man-in-the-mirror-27652832-1572-886

 

១. We Are The World

 

និពន្ធ​ឡើង​ក្នុង​ឆ្នាំ ១៩៨៥​ដោយ Michael Jackson និង Lionel Richie បទ​ចម្រៀង​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ឲ្យ​ពិភពលោក​ចូលរួម​ដោះ​ស្រាយ​បញ្ហា​គ្រោះ​រាំង​ស្ងួត​នៅ​តំបន់​អាហ្វ្រិក​នៅ​ពេល​នោះ។ ក្រៅ​ពី​ Michael Jackson បទ​ចម្រៀង​នេះ​ចូល​រួម​ច្រៀង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​ទៀត​នៅ​ជំនាន់​នោះ​ដូច​ជា Bob Dylan, Bob Geldof, Hall & Oates, Michael, Randy, Tito, Marlon, Jackie and La Toya Jackson, Billy Joel, Bette Midler, Diana Ross, Tina Turner, Bruce Springsteen និង​តារា​ចម្រៀង​ជា​ច្រើន​ទៀត។ នៅ​ឆ្នាំ​២០១០ បទ​នេះ​ត្រូវ​បាន​យក​មក​ច្រៀង​ម្ដង​ទៀត​ដោយ​តារា​ល្បី​ៗ​ជំនាន់​ថ្មី ដើម្បី​ប្រមូល​ថវិកា​ជួយ​ប្រជាជន​ដែល​រងគ្រោះ​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី។

២. Heal the World

នៅ​ឆ្នាំ​១៩៩១ Michael Jackson បាន​និពន្ធ​បទ​ចម្រៀង​នេះ​ដើម្បី​បង្ហាញ​ពី​ការ​ឈឺចាប់​របស់​កុមារ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក ជា​ពិសេស​ប្រទេស​ប៊ូរុនឌី។ បទ​ចម្រៀង​នេះ​ក៏​​បាន​ជំរុញ​ចិត្ត​ Michael Jackson ឲ្យ​បង្កើត​មូលនិធិ "Heal the World Foundation” ដែល​មាន​តួនាទី​កែ​លម្អ​ជីវិត​កុមារ​ក្រីក្រ​ក្នុង​ពិភពលោក។ Michael ក៏​បាន​សម្ដែង​បទ​ចម្រៀង​នេះ​ក្នុង​កម្មវិធី Super Bowl Half Time Show នៅ​រដ្ឋ California កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​១៩៩៣ដែរ។

 

៣. Man in the Mirror

សម្រាប់​បទ “Man in the Mirror” Michael Jackson ចង់​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា ពួក​គេ​គួរ​តែ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ល្អ​សិន មុន​នឹង​ចង់​ផ្លាស់​ប្ដូរ​ពិភពលោក។

៤. Earth Song

មាន​អត្ថន័យ​រៀបរាប់​ពី​សារសំខាន់​នៃ​ការ​ថែរក្សា​បរិស្ថាន និង​សត្វព្រៃ បទ​ "Earth Song” ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​១៩៩៥ បាន​រំឭក​មនុស្ស​គ្រប់គ្នា​ថា មិន​មែន​តែ​មនុស្ស​ទេ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​ផែនដី​នេះ ដូច្នេះ​យើង​ត្រូវ​ស្រឡាញ់​និង​ថែ​រក្សា​ធម្មជាតិ​នៅ​ជុំវិញ​ខ្លួន​ឲ្យ​បាន​ល្អ។ Michael បាន​ទទួល​ពាន​រង្វាន់ Genesis Award សម្រាប់​បទ​ចម្រៀង​ដ៏​មាន​ឥទ្ធិពល​នេះ។

 

ប្រភព៖ mjworld

ប្រែ​សម្រួល៖ វ៉ាន់ថន

មតិយោបល់