• 2020-01-10 03:05:00
  • ជីវិតតារា

តួ​ប្រុស​រឿង F4 ត្រូវ​ជាប់​គុក ដោយ​សារ​លួច​មួក​សុវត្ថិភាព​គេ

  • 2020-01-10 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពេល​រស់​នៅ​ដោយ​លំបាក​ព្រោះ​វិបត្តិ​លុយ​កាក់នៅ​ក្នុង​វ័យ​៤០​ឆ្នាំ ថ្មី​ៗ​នេះ​បំផុត តារា​សម្ដែងប្រុស​តៃវ៉ាន់ Edward Ou ត្រូវ​បាន​ជាប់​គុក​ព្រោះ​លួច​របស់​អ្នក​ដទៃ។

ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Chinapress បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Edward Ou ត្រូវ​បាន​​កាត់​ទោស​ឲ្យ​ជាប់​គុក​២០​ថ្ងៃ​ដោយ​ទោស​លួច​អីវ៉ាន់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​ត្រូវ​បង់​ពិន័យ​៣០០០​ដុល្លារ ព្រម​ទាំង​ត្រូវ​អប់​រំ១២០​ម៉ោង។

តាម​នោះ​ដែរ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ តួ​​កុន​រូប​នេះ​កុលាប​មា​ន​ស្នេហ៍ បាន​លួច​មួក​សុវត្ថិភាព​របស់​អ្នក​ដទៃ នៅ​ពេល​ឃើញ​មួក​នេះ​កំពុង​នៅ​លើ​ម៉ូតូ​ដែល​កំពុង​ចត​តាម​ផ្លូវ​នៅ​ទីក្រុង​តៃប៉ិ។

ក្រោយ​ពេល​​តុលាការ​កាត់​ទោស​រួច តារា​វ័យ​៤០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​កាត់​ក្ដី​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ថ្ងៃ។ គួរ​បញ្ជាក់​ផង​ដែរ​ថា តួ​រឿង F4 តៃវ៉ាន់ ធ្លាប់​មាន​ឈ្មោះ​ល្បី​កាល​ពី អតីត​នៅ​ពេល​រឿង​នេះ​ចាក់​ផ្សាយ​ដំបូង ប៉ន្តែ​ខុស​ពី​មិត្ត​រួម​ជំនាន់​ដែល​សុទ្ធ​តែ​មាន​ឈ្មោះ​ល្បី​នោះ លោក​បែរ​ជា​ស្ងាត់​ទៅ​វិញ។ មុន​ពេល​ជាប់​គុក​នេះ លោក​បាន​រស់​នៅ​យ៉ាង​លំបាក ដ្បិត​​មិន​មាន​ចំណូល​ច្រើន៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

មតិយោបល់