• 2020-01-10 06:58:06
  • ព័ត៌មាន

អស់ពីខំវះកាត់មុខរាប់សែនដុល្លារ អ្នកគាំទ្រម្នាក់នេះ​សម្រេចរៀបការជាមួយផ្ទាំងរូប Jimin

  • 2020-01-10 06:58:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​ជាជនជាតិ​អង់គ្លេស​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ ១៦៥ ០០០ដុល្លារ​ ដើម្បី​បាន​មុខ​ដូច Jimin សមាជិក​ក្រុម BTS កំពុង​ក្លាយ​ជា​ប្រធានបទ​ពេញ​បណ្ដាញ​ផ្សព្វផ្សាយ​សាជាថ្មី​ដោយសារ​តែ​លោក​បានសម្រេច​រៀបការ​ជាមួយ​នឹង​ផ្ទាំង​រូប​របស់​ Jimin។

Oli បុរស​ជនជាតិ​អង់គ្លេស​ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​អ្នក​គាំទ្រ​របស់​ Jimin បាន​បង្ក​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ចុះ​ព័ត៌មាន​ពេញ​អ៊ីនធើណិត​ម្ដង​ទៀត​ហើយ​ បន្ទាប់​ពី​លោក​បាន​ប្រកាសថា​ ខ្លួន​រៀប​ការ​ជាមួយ​នឹង​ផ្ទាំង​រូប​ឈរ​របស់​ Jimin កាល​ពី​ថ្ងៃ​ទី ០៧ ខែមករា។

មង្គលការ​ចម្លែក​នេះ​ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ស្មាន​មិន​ដល់​ចំពោះ​អ្នក​គាំទ្រ​ជនជាតិ​អង់គ្លេស​អាយុ​ ២៩​ឆ្នាំ​រូបនេះ ក្នុងនោះរួមមានទាំង​អ្នក​គាំទ្រ​របស់ BTS និង​មិន​មែន។ លើ​គណនី​ Instagram របស់​ខ្លួន​ Oli បាន​សរសេរថា៖ «មង្គលការ​ផ្លូវការ! អរគុណ​ដល់​អ្នក​គ្រប់គ្នា​ដែល​បាន​គាំទ្រ។ ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​របស់​ពួកយើង​ ពិត​ជា​រឹង​មាំ​ ហើយទោះ​បី​ជា​មាន​ការ​រិះគន់​យ៉ាងណា​ក៏ដោយ យើង​នឹង​មាន​ក្ដីសុខជាមួយ​គ្នា»។

មួយ​វិញ​ទៀត​ អាពាហ៍ពិពាហ៍​នេះ​ដែរ ក៏​មាន​ការ​ចូលរួម​ពី​មិត្តភ័ក្ដិ​ជា​ច្រើន​របស់ Oli ហើយ​ចុង​បញ្ចប់​កម្មវិធី​លោក​ថែម​ទាំង​បណ្ដើរ​ផ្ទាំងរូប​ Jiminទៀត​ផង៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់