- 2020-01-13 02:49:59
- ព័ត៌មាន
ពេល Kimberley ចាប់បានផ្កាពីកូនក្រមុំ Mew ភ្លាម អ្នកស្លេកមុខជាងគេគឺ Mark Prin
- 2020-01-13 02:49:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេល Kimberley ចាប់បានផ្កាពីកូនក្រមុំ Mew ភ្លាម អ្នកស្លេកមុខជាងគេគឺ Mark Prin
ចន្លោះមិនឃើញ
មង្គលការរបស់ Mew Nittha ត្រូវបានគេចាត់ទុកថាជាមង្គលការតារាល្បីនៅដើមឆ្នាំ ២០២០ ដែលអ្នកគាំទ្រចាប់អារម្មណ៍ និងចូលរួមអបអរគ្រប់គ្នា។ តារាជាច្រើនបានទៅចូលរួមសាទរមង្គលការនេះ ហើយថ្ងៃនោះដែរ ក៏មានពេលវេលារីករាយជាច្រើនមិនអាចបំភ្លេចបាន។
ដោយឡែកដូចសព្វដង នៅជិតចុងបញ្ចប់នៃកម្មវិធី កូនក្រមុំនិងកូនកំលោះត្រូវបោះបាច់ផ្កា ដើម្បីឲ្យអ្នកដែលនៅលីវចាប់យក ហើយអ្នកដែលបានត្រូវបានគេសន្មតថានឹងជិតដល់ថ្ងៃល្អដែរ។ ជាក់ស្ដែងនៅពេលនោះ បាច់ផ្កាមង្គលជ័យត្រូវធ្លាក់ទៅលើដៃរបស់ Kimmy Kimberley គូស្នេហ៍ Mark Prin។
ពេលនាងចាប់បានភ្លាម គ្រប់គ្នាហ៊ោគិល ហើយម្នាក់ៗបាញ់ភ្នែកមករក Mark Prin គ្រប់គ្នា ស្របពេលលោកលើកដៃបាំងភ្នែក បាំងមុខក្រហម អៀនខ្មាសពេលគេនាំគ្នាសួរចំអន់ ថាពេលណារៀបការ?
ងាកទៅ Kim វិញ ពេលគេអញ្ជើញឡើងឆាកសួរពីអារម្មណ៍ នាងឆ្លើយថា៖ «បើខ្ញុំមិនចាប់ផ្កា ខ្ញុំខ្លាចវាធ្លាក់ទៅលើដី»។
ទោះជាយ៉ាងណា ទាំងអ្នកគាំទ្រ និងមិត្តៗរួមអាជីព ពិតជាសង្ឃឹមថាថ្ងៃល្អសម្រាប់គូស្នេហ៍មួយនេះនឹងមកដល់ឆាប់ ស្របពេលអាយុកាលស្នេហារបស់ពួកគេក៏មិនតិចឆ្នាំ ម្យ៉ាងពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំង ២កាន់តែស្និទ្ធស្អិតល្មួតនឹងគ្នាខ្លាំងឡើងៗ មិនខុសពីប្ដីប្រពន្ធឡើយ៕