• 2020-01-13 05:12:48
  • ព័ត៌មាន

ឈប់​ពីសិល្បៈ​ Nicky Wu បែកគំនិត​ទៅបណ្ដាក់ទុនរាប់លាន​​រកស៊ី​ខាងហ្គេមវិញ?

  • 2020-01-13 05:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដី​រាយការណ៍​មក​ថា​ Nicky Wu តារា​សម្ដែង​ដែល​មាន​ភាព​ល្បី​ល្បាញ​ខ្ទរខ្ទារ​ពេញ​អាស៊ី​ បាន​បណ្ដាក់ទុន​លុយ​ចំនួន​ ៨០លានដុល្លារតៃវ៉ាន់ (ខ្ទង់ ២ ៦៧៥ ៨០០ដុល្លារអាមេរិក) ទៅ​លើ​ក្រុមហ៊ុន​ហ្គេម​តៃវ៉ាន់​មួយ ហើយ​ថែម​ទាំង​ជិត​ចូលនិវត្ត​ឆាប់ៗទៀត។

កាល​ពី​ថ្ងៃទី១០ ខែមករា​ បណ្ដាញ​ផ្សព្វផ្សាយ​តៃវ៉ាន់​ បាន​ប្រទះ​ឃើញ​ Nicky ចូលរួម​ក្នុង​កម្មវិធីជប់លៀង​មួយរបស់​ក្រុមហ៊ុន​ហ្គេម​តៃវ៉ាន់។ តែង​ខ្លួន​ពេល​បង្ហាញ​ខ្លួន​ពេល​នោះ​ គឺ​បន្ថែម​ភាព​ស្រស់សង្ហា​ជាមួយ​នឹង​វ៉ែនតា​ធំ និង​ម៉ូដ​សក់​រួញៗបែប​ថ្មី។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា​ Nicky បាន​ស្គាល់​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​នោះ​ តាំង​តែ​ពួកគេ​បាន​ផ្ដើម​សហការ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០១៣ មកម្ល៉េះតាមរយៈ​រឿង​ "The Bride With White Hair"។ ជាក់ស្ដែង​ ក្រុមហ៊ុន​នោះ​ តែងបញ្ចេញ​ហ្គេមអនឡាញ​ចាហូរហែ​ ផ្អែក​តាម​ស៊េរី​រឿង​ដែល​ Nicky សម្ដែង។

ជាមួយ​គ្នា​នោះ​ផងដែរ ក៏​មាន​ការ​ឲ្យ​ដឹង​ដែរ​ថា​ តារា​ប្រុស​រូបនេះ​ បាន​បណ្ដាក់ទុន​ដល់ទៅជាង​ ២លាន​ដុល្លារ រហូត​ក្លាយ​ខ្លួន​ជា​ម្ចាស់ភាគហ៊ុន​​ស្ថិត​នៅកំពូល​ទាំង​ ១០។ ជាមួយ​គ្នា​នោះ​ ក្រុមហ៊ុន​នេះ​ ក៏​ថែម​ទាំង​បាន​ប្រកាស​ថា​ Nicky គឺ​ជា​ "ប្រធាន​ទីប្រឹក្សាផ្នែក​យុទ្ធសាស្ត្រ" ទៀតផង។

ប៉ុន្តែ​បើ​ងាក​ទៅ​ អ្នក​តំណាង​របស់​ Nicky វិញ​បាន​ប្រាប់​ថា​ តារា​របស់​ខ្លួន​ពិត​ជា​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​មែន​ពេល​នោះ​ ប៉ុន្តែ​ពួកគេ​ក៏​មិន​ច្បាស់​ដែរ​ថា​ Nicky វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ ឬ​យ៉ាងណា​តែ តែ​អ្វី​ដែល​ពួកគេ​បញ្ជាក់​ថា​ជាការពិត​នោះគឺ លោក​ពិតជា​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​នឹង​ហ្គេមមែន៕

ប្រភព៖ jaynestars ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់