• 2020-01-13 07:05:00
  • ស្ទីលតារា

ប្អូន​ប្រុស Fan Bingbing បង្អួត​ភាព​សង្ហា​ឥតទាស់​ កណ្ដាល​ហ្វូង​តារា​កូរ៉េ

  • 2020-01-13 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​សិល្បករ​ប្រុស​ចិន​តែ​មួយ​គត់​ដែល​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី តែ​រូប​សម្បត្តិ​របស់​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ចិន Fan Cheng Cheng នៅ​តែ​លេច​ធ្លោ​មិន​ចាញ់​ម្ចាស់​ផ្ទះ​ឡើយ។

​មុន​នេះ ម៉ាក​សំលៀកបំពាក់ល្បី​ឈ្មោះ​ពិភពលោក​មួយ​បាន​ប្រព្រឹត្ត​កម្មវិធី​បង្ហាញ​ម៉ូដ​ថ្មី​របស់​ខ្លួន​នៅ​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ ដោយ​មាន​វត្តមាន​ចូល​រួម​ពីសំណាក់​​តារា​ក្នុង​ស្រុក​​ជា​ច្រើន​ដូច​ជា Yoona, Jisoo, Suho និង​តារា​សម្ដែង​ជា​ច្រើន​ទៀត។ នៅ​ក្នុង​ចំណោម​សិល្បករ សិល្បការិនី​ជា​ច្រើន ក៏​មាន​តារា​អន្តរជាតិ​ម្នាក់​ នោះ​គឺ​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ចិន Fan Cheng Cheng ប្អូន​ប្រុស​របស់​កំពូល​តារា​សម្ដែង​ស្រី​ Fan Bingbing ផង​ដែរ។

ក្រោយ​ពេល​បង្ហាញ​មុខ​ក្នុង​កម្មវិធី​នេះ ប្រុស​ស្អាត​វ័យ​១៩​ឆ្នាំ ក៏​ត្រូវ​បាន​ទស្សនិកជន​ស្វែង​រក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​ព័ត៌មាន Naver ផង​ដែរ ដោយ​ភាគ​ច្រើន​គឺ​សរសើរ​លោក​ថា មាន​រូបរាង​សង្ហា ទោះ​វ័យ​នៅ​ក្មេង​ក៏​ដោយ។

ខាង​ក្រោម​នេះ គឺ​ជា​កំពូល​តារា​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​ខាង​លើ៖

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់