• 2020-01-13 07:12:24
  • ព័ត៌មាន

ក្ដៅៗ! Chen ប្រកាសរៀបការ ស្របពេល SM ទម្លាយថាខាងស្រីកំពុង​មានទម្ងន់

  • 2020-01-13 07:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត​ចេញ​ពីសមាជិក​សម្រែក​បាន​របស់ EXO គឺ​ Chen ដែល​ប្រកាសថា​ខ្លួន​នឹង​រៀបការ​ក្នុង​ពេល​ឆាប់ៗ។

Chen ដែល​មាន​ឈ្មោះពិត​ Kim Jongdae បាន​បង្ហោះ​សារ​មួយ​ដែល​សរសេរ​ដោយ​ដៃផ្ទាល់​ជូន​ដល់​អ្នក​គាំទ្រ​ទាំង​អស់​​ថា​លោក​នឹង​រៀបការ​ក្នុង​ពេល​ឆាប់ៗ។ ក្នុង​សារ​នោះ​ លោក​បាន​សរសេរ​ថា៖ «សួស្ដី​ទាំងអស់​គ្នា ខ្ញុំ​ Chen! ខ្ញុំ​មាន​រឿង​មួយ​ចង់​ជម្រាប​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ ដូចនេះ​ទើប​ខ្ញុំ​សរសេរ​សំបុត្រ​មួយ​ច្បាប់​នេះ។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​របៀបណា​ទេ អ៊ីចឹង​ខ្ញុំ​ហាក់​ដូចជា​ភ័យ​បន្តិច។ ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ដំបូង​ដែល​ប្រាប់​ព័ត៌មាន​នេះ​ដល់​អ្នក​គាំទ្រ​ទាំងអស់​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​បំផុតដូចនេះ​ទើប​ខ្ញុំ​សម្រេច​ចេញ​សារ​មួយ​នេះ​ទោះ​បី​ខ្ញុំ​មិន​ចេះ​រាប​ពាក្យ​ក៏​ដោយ​ចុះ។ ខ្ញុំ​មាន​មិត្តស្រី​ហើយ​ ជា​អ្នក​ដែល​ខ្ញុំ​ចង់​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​ជាមួយ។ ខ្ញុំ​ក៏​មាន​ការ​បារម្ភ​ និង​ខ្វល់ខ្វាយ​ចំពោះ​អ្វី​ដែល​នឹង​អាច​កើត​ឡើង​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​​គ្រប់គ្នា​ដឹង​ឲ្យ​បាន​លឿន​ដូចជា​សមាជិក​រួម​ក្រុម​របស់​ខ្ញុំ ក្រុមហ៊ុន​ និង​ជាពិសេស​អ្នក​គាំទ្រ​ទាំងអស់​ដែល​តែង​មាន​មោទនភាព​មក​លើ​ខ្ញុំ ដូចនេះ​ពេល​ដែល​ព័ត៌មាន​ចេញ​ទៅ​អ្នក​ទាំងអស់​មិន​ភ្ញាក់​ផ្អើល​ខ្លាំង ហើយ​មុន​សម្រេច​ចេញ​ដំណឹង​នេះ​ ខ្ញុំ​ក៏​បាន​ពិភាក្សា​ជាមួយ​សមាជិក​រួម​ក្រុម និង​ក្រុមហ៊ុន​ដែរ»។

ក្នុង​សារ​ដដែល​នោះ​ Chen ក៏​បាន​បញ្ជាក់​ដែរ​ថា​ លោក​នឹង​រៀបចំ​មង្គល​ការ​ក្នុង​ពេល​ឆាប់ៗដែរ ហើយ​ក៏​មិន​ចង់​លាក់​បាំង​រឿង​នេះ​ពី​អ្នក​គាំទ្រដែរ។ ​

ចំណែក​ផលិតកម្ម​ SM ឯណេះ​វិញ​ក៏​បាន​ចេញ​មុខ​ទទួល​ស្គាល់​ការ​ពិត​ដែរ​ ព្រម​ទាំង​បាន​បន្ថែម​ទៀត​ថា​ មង្គល​ការ​របស់ Chen នឹង​រៀប​ចំ​ជា​លក្ខណៈ​ឯកជន​ស្ងាត់ៗ និង​សំណូម​ពរ​ដល់​អ្នក​គាំទ្រ​ក៏ដូចជាបណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់​សូម​មាន​ការ​យោគយល់​ផង៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់