• 2020-01-14 10:49:39
  • ចម្រៀង

ប្លែកមែន! G-Devith ប្រកាសសុំជំនួយពី Fan ដើម្បីបង្កើតបទថ្មី

  • 2020-01-14 10:49:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារារ៉េបដែលមានទាំងសមត្ថភាពច្រៀង និងនិពន្ធ G-Devith បានប្រកាសរកឲ្យអ្នកគាំទ្រជួយស្វែងរករបស់ម្យ៉ាង ដែលអាចឲ្យលោកបញ្ចប់ការបង្កើតបទចម្រៀងថ្មី។

លោកបញ្ចាក់ថា រាល់លើកដែលខ្លួនបង្កើតបទចម្រៀង ខ្លួនតែងតែមានជំនួយការពិសេសមួយនៅក្បែរ។ របស់ពិសេសនោះមានឈ្មោះថា Sting Espresso “រសជាតិកាហ្វេពិត បង្កើនថាមពលកាន់តែស្វាហាប់” ដែលជាជំនួយលើផ្នែកកម្លាំង និងស្មារតី។ តែគួរឲ្យសោកស្ដាយ របស់សំណព្វចិត្តនោះ ត្រូវបាន Bad Guy ពាក់អាវប្រផេះចំនួន ៥ នាក់លួចយកទៅបាត់។

ទោះយ៉ាងនេះក្ដី អ្នកគាំទ្រគ្រប់រូបសុទ្ធតែអាចជួយ G-Devith បានដោយគ្រាន់តែទៅចាប់ Bad Guy ទាំង ៥នាក់ និងយករបស់ពិសេសនោះឲ្យលោកវិញ។ ក្រោយទទួលបានរបស់ពិសេសវិញ ដេវីដ សន្យាថា នឹងបញ្ចប់ ហើយបញ្ចេញចម្រៀងថ្មីរបស់ខ្លួននៅថ្ងៃទី ១៨ មករា ២០២០ នេះ វេលា​ម៉ោង ៣រសៀល នៅផ្សារទំនើប AEON Mall សែនសុខតែម្ដង។

សូមចូលទៅ កាន់ Sting Espresso

មតិយោបល់