• 2020-01-16 03:20:12
  • ស្ទីលតារា

៩ សន្លឹកពីស្រីស្អាតដាច់គេលើលោកប្រចាំទសវត្ស

  • 2020-01-16 03:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឆ្នាំ ២០១៤ សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ After School គឺ Nana ត្រូវ​បាន​​ស្ថាប័ន TC Candler ជ្រើស​រើស​ជា​នារី​ដែល​មាន​មុខ​ស្អាត​ដាច់​គេ​ក្នុង​លោក​ ដោយ​ឈរ​នៅ​តំណែង​លេខ ១។ នៅ​ឆ្នាំ ២០១៥ នាង​អាច​ឈរ​នៅ​តំណែង​លេខ ១ ជា​ថ្មី​ម្ដង​ទៀត ដែល​​នៅ​ឆ្នាំ​បន្ត​បន្ទាប់​​​មិន​ជ្រុះ​ចេញ​ពី​តំណែង​កំពូល​ទាំង ១០ នោះ​ឡើយ។

ដោយ​សារ​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជា​ច្រើន​ឆ្នាំ ទើប TC Candler ជ្រើស​រើស​ Nana ជា​​នារី​មាន​មុខ​ស្អាត​ជាង​គេ​ប្រចាំ​ទសវត្ស ២០១០ ​តែ​ម្ដង ដោយ​ឈរ​លេខ ១ ក្នុង​ចំណោម​មុខ​ស្អាត​ទាំង ៣០។

ក្រោយ​ពី​ទទួល​បាន​តំណែង​នេះ ទស្សនាវដ្ដី Cosmopolitan សហការ​ជា​មួយ​ម៉ាក​គ្រឿង​ស្អាត​មួយ បាន​បញ្ចេញ​រូបភាព​ជា​ច្រើន​សន្លឹក​របស់​ Nana។ ទស្សនា​បណ្ដុំ​រូបភាព​ថ្មី​​ចុង​ក្រោយ​ចំនួន ៩ សន្លឹក ដែល​បង្ហាញ​អំពី​សម្រស់​គ្រប់​ជ្រុង​របស់​តារា​ស្រី​កើត​ឆ្នាំ ១៩៩១ ៖​​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់