• 2020-01-16 03:21:02
  • ព័ត៌មាន

ផ្ដើមសប្ដាហ៍ដំបូង Cambodian Net Idol រដូវកាលទី២ ដាក់វិញ្ញាសាប្លែកញាក់សាច់

  • 2020-01-16 03:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ដែល​ពេញ​និយម​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ចាប់​អារម្មណ៍​បំផុត​ ដោយសារ​ទីនេះ​គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ យុវជន​ដែល​មាន​សមត្ថភាព និង​មាន​ប្រជាប្រិយភាព​នា​ពេល​បច្ចុប្បន្ន។

ជាក់​ស្ដែង​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ខែ​មករា​ម្សិលមិញ​នេះ​ វិញ្ញាសារ​ដំបូង​ដែល​បេក្ខជន​ត្រូវ​ប្រកួត​គ្នានៅ​ក្នុង​កម្មវិធី Cambodian Net Idol រដូវកាលទី២ សប្ដាហ៍​នេះ​ គឺជាការ​ Selfie នៅ​លើ Slide ទឹក ហើយអ្នក​ធ្វើ​បាន​ល្អជាងគេនឹងមាន​សិទ្ធិបន្តទៅសប្ដាហ៍ក្រោយទៀត។ ជាក់ស្ដែង​បន្ទាប់ពីប្រកួតចប់​ កម្មវិធី​ក៏បាន​រក​ឃើញ​ជើងខ្លាំង ១០​នាក់ ដែលអាចនៅបន្ត​ជាមួយ​នឹង​កម្មវិធី​បាន​ ប៉ុន្តែ​គួរឲ្យស្ដាយបេក្ខភាព ២រូប​ត្រូវ​បាន​ជម្រុះចេញនៅ​សប្ដាហ៍​ដំបូង​នេះ។

សូមបញ្ជាក់​ផងដែរថា​ កម្មវិធី Cambodian Net Idol រដូវកាល​ទី២ នេះ​ចាក់​ផ្សាយ​នៅ​រៀងរាល់​ថ្ងៃ​ពុធ វេលាម៉ោង​ ៨យប់​ លើ​ទំព័រហ្វេសប៊ុក​ yes kh។ ទស្សនា​ការប្រកួត​កាល​ពី​យប់មិញដូចខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់