• 2020-01-16 04:15:00
  • ស្ទីលតារា

Taeyang ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាមួយ​ម៉ូត​សក់​កោរ​លើ​ទឹក​ដី​អ៊ីតាលី

  • 2020-01-16 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​ក្នុង​កម្មវិធី​សិល្បៈ​ទី​មួយ​ក្រោយ​ចេញ​ពី​បំរើ​កងទ័ព កំពូល​តារា​ចម្រៀង​ប្រុស​កូរ៉េ Taeyang បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជាមួយ​ម៉ូដ​សក់​ថ្មី​របស់​ខ្លួន។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា​មុន​នេះ តារា​ចម្រៀង​ប្រុស​លំដាប់ A កូរ៉េ សមាជិក​ក្រុម​ចម្រៀង BIGBANG លោក Taeyang បាន​បង្ហាញ​វត្តមាន​នៅ​ទីក្រុង Venice ប្រទេស​អ៊ីតាលី​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​របស់​ម៉ាក​សំលៀក​បំពាក់​ល្បី​ឈ្មោះ​មួយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​កម្មវិធី​ទី​១​របស់​ម្ចាស់​បទ Wedding Dress ក្រោយ​ពី​លោក​ចេញ​ពី​ជួរ​ទាហាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ជាមួយ​ម៉ូដ​សក់​កោរ​ឡើង​ខ្លី Taeyang ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​អ្នក​កាសែត​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ។

ដូច​គ្នា​នឹង G-Dragon ដែរ ចូល​រួម​កម្មវិធី​ក្រៅ​ស្រុក​ម្ដង​ៗ លោក​តែង​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​កាសែត​អន្តរជាតិ​ជាច្រើន ដោយ​សារ​ភាព​ជះ​ឥទ្ធិពល​របស់​ខ្លួន។

ទន្ទឹម​នឹង​នោះ នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ក្រុម​ចម្រៀង BIGBANG នឹង​សម្ដែង​រួម​គ្នា​ឡើង​វិញ​ក្នុង​កម្មវិធី Coachella នៅ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

មតិយោបល់