- 2020-01-17 03:34:34
- ព័ត៌មាន
John Cena រៀបរាប់ហេតុផលដែលក្លាយជា ARMY
- 2020-01-17 03:34:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
John Cena រៀបរាប់ហេតុផលដែលក្លាយជា ARMY
ចន្លោះមិនឃើញ
ក្នុងកម្មវិធី The Late Late Show with James Corden វគ្គថ្មីចុងក្រោយបំផុត គឺមានតារាសម្ដែងនិងកីឡាកាសដ៏ល្បី John Cena រួមជាមួយតារាសម្ដែងស្រី January Jones ចូលរួមជាតារាកិត្តិយស។
ក្នុងវគ្គខ្លីនៃកម្មវិធីនេះមានការជជែកទាក់ទងនឹងក្រុមចម្រៀងកូរ៉េដ៏ល្បីគឺ BTS ហើយនៅវគ្គនេះ John Cena បានរៀបរាប់មូលហេតុដែលធ្វើឲ្យរូបគេក្លាយខ្លួនជា ARMY (ឈ្មោះអ្នកគាំទ្ររបស់ BTS) ម្នាក់។
John Cena ប្រាប់ថា រូបគេចាប់ផ្ដើមចាប់អារម្មណ៍នឹង BTS ដោយសារ BTS ជាក្រុមចម្រៀងកូរ៉េដំបូងគេដែលភ្ជាប់ទំនាក់ទំនងជាមួយគ្រប់គ្នាជុំវិញពិភពលោក។ ដោយសារតែចាប់ផ្ដើមឆ្ងល់ថាហេតុអ្វី BTS ធ្វើបែបនេះបាន កីឡាកាសល្បីរូបនេះក៏បានស្ដាប់ចម្រៀងរបស់ពួកគេ និងបានស្ដាប់ពីសារដែលផ្ញើដល់អ្នកគាំទ្រតាមរយៈបទចម្រៀង។
John Cena បន្តបកស្រាយថា បទចម្រៀងមួយចំនួនរបស់ BTS មានបញ្ចូលខ្លឹមសារប្រាប់ឲ្យចេះស្រឡាញ់ខ្លួន ចេះខ្វាយខ្វល់អំពីខ្លួនឯង និងមានភាពជឿជាក់លើខ្លួនឯង ទោះបីជាខ្លួនឯងអាចនឹងជាមនុស្សដែលខុសគេក្ដី។
តារាវ័យ ៤២ ឆ្នាំរូបនេះ បានបន្តឆ្លើយសំនួរដែលសួរថាពេញចិត្តនឹងសមាជិករូបណាជាងគេ ដោយរូបគាត់បានជម្រើសរើសយក RM និង J-Hope ដោយសារតែរូបគាត់ធ្លាប់ជាអ្នករ៉េបមួយរូបដែរ៕