• 2020-01-20 03:18:20
  • ព័ត៌មាន

សប្ដាហ៍ទី១ បញ្ចប់ ឥលូវទៅមើលរូបក្រៅ​ឆាក​ Cambodian​ Net Idol បានដឹងយ៉ាងណា

  • 2020-01-20 03:18:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ Cambodian Net Idol រដូវកាល​ទី២ សប្ដាហ៍ទី១ បាន​បញ្ចប់​ដោយ​ជោគជ័យ​ ដោយ​បាន​រក​ឃើញ​ជើង​ខ្លាំង​ប្រចាំ​សប្ដាហ៍​ ដែល​ថត​រូប​បាន​ស្អាត​ជាងគេគឺ DR និង​បេក្ខភាព​ ៩​នាក់​ផ្សេងទៀត ប៉ុន្តែ​គួរ​ឲ្យស្ដាយ​បេក្ខភាព​ ២​នាក់​ក្នុង​ចំណោម​អ្នក​ទាំង ១២​ត្រូវ​អស់​ឱកាស​ឈាន​ទៅ​វគ្គ​ក្រោយៗទៀត។

ចាក់​ផ្សាយ​ថ្ងៃ​ដំបូង​ កម្មវិធី​នេះ​ពិត​ជា​ទទួល​បាន​ការគាំទ្រ​ច្រើន​គួរសម ក៏ព្រោះ​តែ​ភាព​សប្បាយ​រីករាយ​ដែល​កម្មវិធី​បាន​បង្ហាញ​ ប៉ុន្តែ​បើ​ក្រឡេក​មើល​រូប​ភាព​ក្រៅ​ឆាក​វិញ​ក៏​គួរ​ឲ្យ​រីករាយ​ដែរ។ ដោយឡែក​សម្រាប់កម្មវិធី​សប្ដាហ៍ទី១នេះ​ គឺ​ប៉ះចំវិញ្ញាសា Selfie លើ Slide ដែល​ស្ថិត​នៅ​ Water Garden និង​រួមសហការ​ដោយ​ក្រុមហ៊ុនទូរសព្ទដៃ Xiaomi និង​ប្រព័ន្ធ​ទូរសព្ទ yes 018។

ងាក​ចូល​រូបភាព​ក្រៅឆាកវិញ​ គឺជាសកម្មភាព​ទាំង​ពេល​សម្រាក​ជុំគ្នា ពេល​ត្រៀម​ខ្លួន​ថត​ និង​ក្រោយ​ចប់​កម្មវិធី​ត្រូវ​បាន​បង្ហាញ​អស់​ ដែល​អាច​បញ្ជាក់​ថា​បេក្ខភាព​ និង​ក្រុមការងារ​ខិត​ខំ​យ៉ាងណា។ ដូចនេះ​សូម​ទស្សនា​ដូច​ខាងក្រោម៖

អត្ថបទ៖ យី សុធារី

មតិយោបល់