• 2020-01-21 02:54:40
  • ស្ទីលតារា

សូម្បីស្រមោល Suzy ក៏ត្រូវគេសរសើរថាស្អាតដែរ

  • 2020-01-21 02:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​មួយ​ទេពកោសល្យ​គ្មាន​ដែន​កំណត់ អត្តចរិត​គួរ​ឲ្យ​ស្រឡាញ់ និង​រូប​សម្រស់​​ដ៏​ទាក់ទាញ មិន​ចម្លែក​ទេ​ដែល​មាន​មនុស្ស​ជា​ច្រើន​លង់​ស្នេហ៍ Suzy ដក​ចិត្ត​មិន​រួច។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​ស្រមោល​របស់​នាង​ក៏​ត្រូវ​គេ​សរសើរ​ដែរ។

នៅ​ថ្ងៃ​ទី ១៨ ខែ​មករា Suzy បាន​ចូល​រួម​កម្មវិធី​មួយ​របស់​​ម៉ាក​គ្រឿង​សម្អាង​ Lancôme ហើយ​បាន​ឈរ​បង្ហាញ​សម្រស់​​មិន​ចេះ​ប្រែ​ប្រួល​របស់​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម។ ជា​មួយ​សក់​ចង និង​អាវ​ខ្មៅ​ក​វែង អាច​ឲ្យ​ Suzy ទាក់ទាញ​ក្រសែ​ភ្នែក​ជា​ច្រើន។

​​លើស​ពី​នេះ សូម្បី​តែ​ស្រមោល​របស់​នាង​ដែល​ចាំង​លើ​ផ្ទាំង​នៃ​កម្មវិធី ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ខ្លាំង​ដែរ ហើយ​មាន​ការ​ប្រៀប​​ធៀប​ស្រមោល​នេះ​ទៅ​នឹង​ព្រះនាង​​​នៃ​តុក្កតា Disney ទៀត​ផង៕​​​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់