• 2020-01-21 04:08:32
  • ព័ត៌មាន

​ចាប់​បាន​បាច់​ផ្កាអ្នកណាៗក៏ជួយអរ ថាអាចឆាប់បានរៀបការ ចុះ​ Kimberley តប​យ៉ាងណារឿងនេះ?

  • 2020-01-21 04:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​ បាច់​ផ្កា​ហោះចេញ​ពីដៃកូន​ក្រមុំ Mew Nittha អ្នក​ដែល​ចាប់​បាន​បន្ត​គឺ Kimmy Kimberley ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​គ្រប់គ្នា​នាំគ្នាសាទរ​ ពិសេស​នាំគ្នា​ចម្អន់​ទាំង​ Mark និង​ Kim ថា​ប្រហែល​ជា​មាន​ដំណឹង​ល្អ​ឆាប់ៗ​ដែរហើយ។

ជាក់ស្ដែង​ពេល​ចូល​រួម​កម្មវិធី​មួយ​រួមគ្នា​កាល​ពី​ថ្ងៃទី ២០ ខែមករា​ម្សិលមិញ​នេះ​ អ្នក​សារព័ត៌មាន​មិន​បាន​ឱកាស​សួរ​នាំ​ពីអារម្មណ៍​ និង​ចង់​ឲ្យ​ពួកគេ​បញ្ជាក់​ឲ្យ​ច្បាស់​ថា​តើ​ អាច​នឹង​ជិត​មាន​ថ្ងៃល្អឬយ៉ាងណា?

Kim បាន​និយាយ​ថា​ពេល​វេលាពេល​នោះគឺ ពិសេសពោរពេញ​ទៅ​ដោយ​ភាព​កក់ក្ដៅ ហើយ​នាង​ក៏​គិត​មិនដល់​ថា​ពេល​នោះ​ នាង​គឺ​ជា​មនុស្ស​តែម្នាក់​ដែល​ឈរ​ចាប់ផ្កា​ដែរ តែ​ពេល​បាន​ពី​ដៃរបស់ Mew គ៏គិត​ថា​ចាត់ទុកជា​រឿង​ល្អ​ទៅចុះ។ ទាក់ទង​នឹង​រឿង​រៀបការ​ ពួកគេ​ប្រាប់​ថា​ ពួកទាំង២​ចង់​សន្សំ​លុយ​ឲ្យបាន​ច្រើន​សិន​ ហើយ​ទាំង​ Mark និង​ Kim ក៏​មិនចង់​​ប្រញាប់​ក្នុង​ការ​រៀប​ចំ​មង្គលការ​អីដែរ ប៉ុន្តែ​ក៏នៅ​តែ​មាន​អ្នក​សួរ​នាំរឿង​នេះ​ឥតឈប់ឈរដដែល៕

ប្រភព៖ Daradaily ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់