• 2020-01-29 03:00:20
  • ព័ត៌មាន

តារាចម្រៀងម៉ាឡេស៊ី សង្ស័យថាឆ្លងវីរុសកូរ៉ូណា ក្រោយត្រឡប់ពីចិន

  • 2020-01-29 03:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះ​​ផ្សាយ​របស់​ Malaymail នា​ថ្ងៃ​ទី ២៨ ខែ​មករា តារា​ចម្រៀង​ម៉ាឡេស៊ី​ឈ្មោះ​ Ika Mustafa ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ Sungau Buloh ក្រោយ​ពី​ប្រទះ​ឃើញ​​រោគ​សញ្ញា​ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា។

តារា​ចម្រៀង​វ័យ ២២ ឆ្នាំ​ខាង​លើ បាន​ត្រឡប់​ពី​ការ​ប្រគំ​តន្ត្រី​ក្នុង​​ទីក្រុង​ Haikou ប្រទេស​ចិន កាល​ពី​ចុង​សប្ដាហ៍ ដោយ​​ពេល​ជិះ​យន្តហោះ​គឺ​​អង្គុយ​ក្បែរ​បុរស​មក​ពី​ទីក្រុង​ Wuhan ដែល​មាន​រោគសញ្ញា​ផ្ដាសាយ។ Ika និយាយ​ថា ៖ "អំឡុង​ពេល​ជិះ កៅអី​របស់​ខ្ញុំ​គឺ​នៅ​ក្បែរ​អ្នក​ដំណើរ​ប្រុស​ម្នាក់​ដែល​មាន​វ័យ​ស្របាល​ ៦០ ឆ្នាំ។ គាត់​មាន​រោគ​សញ្ញា​ក្អក កណ្ដាស់ និង​ប្រើ​ប្រាស់​កន្សែង​ជា​ច្រើន។”

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ Ika និយាយ​លែង​ចេញ​ដោយ​សារ​ក្អក​​ខ្លាំង ហើយ​ថែម​ទាំង​​ផ្ដាសាយ ឈឺ​ក្បាល និង​ក្ដៅ​ខ្លួន​ទៀត​ផង។ តារា​រូប​នេះ​បន្ត​ថា​ម្ដាយ និង​ប្អូន​ប្រុស​របស់​ខ្លួន​ក៏​មាន​រោគ​សញ្ញា​ក្ដៅ​ខ្លួន​ដែរ ក្រោយ​ពី​បាន​នាំ​នាង​ទៅ​មន្ទីរពេទ្យ។

គ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ Sungau Buloh ប្រកាស​ថា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​របស់ Ika នឹង​ចេញ​នៅ​យប់​ម៉ោង ៩ ថ្ងៃ​ទី ២៩ មករា​នេះ។ ​ប្រសិន​បើ​​លទ្ធផល​បង្ហាញ​ថា​​អវិជ្ជមាន​ Ika ​អាច​ចេញ​ពី​មន្ទីរពេទ្យ ប៉ុន្តែ​នាង​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​ផ្ទះ​របស់​ខ្លួន រយៈពេល ១៤ ថ្ងៃ​ ដើម្បី​តាម​ដាន​បន្ត៕​

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់