• 2020-01-29 03:40:00
  • ព័ត៌មាន

តារាកំប្លែងកូរ៉េល្បី ទម្លាយស្ថានភាពបច្ចុប្បន្នរបស់ Wendy ក្រោយសម្រាកមើលខ្លួនមួយរយៈ

  • 2020-01-29 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​មក​លើ​ Wendy សមាជិក​ក្រុម Red Velvet កាល​ពី​ចុង​ឆ្នាំ ២០១៩​ បាន​ធ្វើ​អ្នក​គាំទ្រ​អាណិត​ និង​បារម្ភ​ពី​នាង​គ្រប់គ្នា​ ថែម​ទាំង​ចង់​ដឹង​ថា​ពេល​នេះ អាការៈ​របស់​នាង​ទៅ​ជា​យ៉ាង​ណា​ហើយ?

ជាក់ស្ដែង បើ​តាម​ Kim Shin Young តារា​កំប្លែង និង​ជាពិធីករវិទ្យុ​ម្នាក់​ប្រចាំ​ប្រទេស​កូរ៉េ​ បាន​បង្ហើប​ថា​ ពេល​នេះ​ស្ថានភាព​របស់​ Wendy បាន​ធូរ​ស្រាល​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សមាជិក​ Red Velvet រូប​នេះ​ថែម​ទាំង​បាន​រៀបចំ​ជា​កញ្ចប់​នំ​ចំណី​ និង​កាដូ​សម្រាប់​ក្រុមការងារ​រៀបចំ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​របស់ Red Velvet ថែមទាំង​ ស្របពេល​ដែល​ខ្លួន​កំពុង​តែ​សម្រាក​ព្យាបាល។

Kim Shin Young ថែម​ទាំង​បាន​បន្ថែម​ទៀត​ថា​ «Wendy ដូច​ទេពអប្សរ​អ៊ីចឹង ទាំង​ Seunlgi និង​ Wendy មាន​ចិត្ត​ល្អ​ ចូលចិត្ត​មេត្តា​ មិនចេះចាប់​កំហុស។ ពេល​ពួកគេ​ចូលរួម​កម្មវិធី​ខ្ញុំ​ ពួកគេខំ​យក​នំ Macaron ឲ្យ​ខ្ញុំ​ញ៉ាំទៀត។ ខ្ញុំ​ក៏​បាន​ផ្ញើ​សារ​ទៅ Wendy ដែរ ហើយ​នាង​បាន​និយាយ​ថា​ នាង​មិនអីទេ ថែម​ទាំង​ជូន​ពរ​ឆ្នាំ​ថ្មី​មក​កាន់​ខ្ញុំ​ទៀត»។

រម្លឹក​ទៅ​កាល​ពី​ខែធ្នូ​ឆ្នាំ ២០១៩ Wendy បាន​រង​របួស​ធ្ងន់​ ដោយសារ​គ្រោះ​ថ្នាក់​ពេល​ត្រៀម​សម្ដែង​កម្មវិធី​ Gayo Daejun ធ្វើ​ឲ្យ​ទាំង​សមាជិក​ ក្រុមការងារ​ ពិសេស​អ្នកគាំទ្រ​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​របស់​នាងជា​ខ្លាំង​ ប៉ុន្តែ​ពេលនេះ​គ្រប់យ៉ាង​បាន​ប្រសើរ​ឡើង​វិញ​ហើយ៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់