- 2020-01-29 03:40:36
- ចម្រៀង
Justin Bieber ប្រាប់ត្រង់ៗថាបទ "Yummy” និយាយអំពីរឿងផ្លូវភេទជាមួយប្រពន្ធ
- 2020-01-29 03:40:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Justin Bieber ប្រាប់ត្រង់ៗថាបទ "Yummy” និយាយអំពីរឿងផ្លូវភេទជាមួយប្រពន្ធ
ចន្លោះមិនឃើញ
Justin Bieber ត្រូវបាន Ellen DeGeneres ចោទសួរថាពេលដែលសរសេរបទចម្រៀង "Yummy” ដែលជាបទចម្រៀងដំបូងនៃអាល់ប៊ុមចម្រៀងទី ៥ របស់ខ្លួន តើរូបគេគិតអំពីអ្វី។
ភ្លាមៗនោះ Justin បានឆ្លើយដោយឥតលាក់លៀមថា ពេលសរសេរបទ "Yummy” គឺបានគិតដល់រឿងផ្លូវភេទ ជាមួយភរិយា Hailey Baldwin ដែលទើបរៀបការថ្មីថ្មោង។ ពេលឮចម្លើយនេះ ទស្សនិកជនដែលទស្សនាផ្ទាល់ក្នុងស្ទូឌីយោនៃកម្មវិធី Ellen Show ក៏សើចគឹលតែម្ដង។
ក្នុងកម្មវិធី Ellen Show ដដែលនេះ Justin ក៏បានប្រាប់ឲ្យដឹងជាលើកដំបូងអំពីកាលបរិច្ឆេទចេញផ្សាយអាល់ប៊ុមចម្រៀងថ្មី គឺនៅថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ៕