• 2020-01-30 02:03:21
  • ភាពយន្ត

ភាពយន្ត​បែប​ស្នេហា​ស្រុក​ស្រែ​របស់​ខ្មែរ​មួយ​រឿង មើល​ទៅ​សែន​មនោរម្យ នឹង​បង្ហាញ​វត្តមាន​ខែ​កុម្ភៈ​នេះ!

  • 2020-01-30 02:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ខ្មែរ​ថ្មី​មួយ​រឿង គឺ​រឿង “អន្ទាក់​ស្នេហ៍” បាន​បង្ហាញ​វីដេអូខ្លី Trailer ផ្លូវការ​របស់​ខ្លួន​ហើយ ដោយ​ភាពយន្ត​ខ្មែរ​មួយ​នេះ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ស្នេហា​បែប​ស្រុក​ស្រែ​ដ៏​សែន​មនោរម្យ ផ្សំ​នឹង​ការ​លើក​ឡើង​នៃ​ទីតាំង​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ក្នុង​រោង​ភាពយន្ត នឹង​បង្ហាញ​ខ្លួន​នា​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ហើយ។

រឿង “អន្ទាក់​ស្នេហ៍” និយាយ​ពី បុរស​ចំណាស់​ម្នាក់​ដែល​មាន​ទ្រព្យសម្បត្តិ ស្តុកស្តម្ភ ហើយ​គាត់​បាន​លង់​ស្រលាញ់​នារី​​ស្រស់​ស្អាត​ប្រចាំ​ភូមិ​ម្នាក់ ដែល​នាង​មាន​គូ​កំណាន់​ចិត្ត​រួច​ទៅ​ហើយ។ តា​ចាស់​ចង់​បាន​ប្រពន្ធ​ក្មេង មិន​ខ្លាច​ការ​រិះគន់ គាត់​បាន​ប្រើ​គ្រប់​វិធី អំណាច ឥទ្ធិពល​នៃ​ទ្រព្យ និង​ល្បិច កិច្ច​កល​សព្វ​យ៉ាង ដើម្បី​យក​នាង​ឱ្យ​ខាន​តែ​បាន។  

តើ រក្សា ដែល​សម្ដែង​ដោយ តារា​សម្ដែង សុខ សុម៉ាវត្ដី និង ចៅ​ពេជ្រ សម្ដែង​ដោយ តារា​សម្ដែង សន ពិសិដ្ឋ អាច​ឆ្លង​កាត់​ការ​បំបែកបំបាក់ ពី​អន្ទាក់​ស្នេហ៍ របស់​បុរស​ចំណាស់​នេះ​បាន​ឬ​យ៉ាង​ណា? យើង​នឹង​ដឹង​ចម្លើយ​គ្រប់គ្នា​ក្នុង​រោង​ភាពយន្ត​ខ្មែរ គ្រប់​សាខា ក្នុង​ខែ កុម្ភៈ ទី ២០ ឆ្នាំ ២០២០ នេះ​ហើយ៕   តោះ...ឥឡូវ​ទស្សនា​វីដេអូ Trailer ខាងក្រោម​នេះ​ទាំង​អស់​គ្នា​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់