• 2020-01-30 04:48:28
  • ព័ត៌មាន

ទីបំផុត Justin និងប្រពន្ធចូលរួមកម្មវិធីជាមួយគ្នាលើកដំបូង

  • 2020-01-30 04:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ស្រឡាញ់​គ្នា​ជា​ច្រើន​ឆ្នាំ ហើយ​ពេល​នេះ​បាន​ក្លាយ​ជា​ប្ដី​ប្រពន្ធ​​នឹង​គ្នា​មែន ប៉ុន្តែ​កន្លង​មក​ Justin Bieber និង Hailey Baldwin មិន​ធ្លាប់​ឈរ​លើ​កម្រាល​ព្រំ​ក្រហម​ជា​មួយ​គ្នា​ ក្នុង​កម្មវិធី​ធំ​ណា​មួយ​នោះ​ឡើយ។

យ៉ាងណាក្ដី​ក្រោយ​ពី​មាន​ការ​ទន្ទឹង​ចង់​ឃើញ​​ពី​អ្នក​គាំទ្រ​ជា​ច្រើន​ គូ​ស្នេហ៍​ហូលីវូដ​ដ៏​ល្បី​នេះ បាន​បង្ហាញ​មុខ​ជា​មួយ​គ្នា​ក្នុង​កម្មវិធី​ចាក់​បញ្ចាំង​លើក​ដំបូង​នៃ​​វីដេអូ​ឯកសារ​ឈ្មោះ​ថា "Justin Bieber: Seasons”។

បង្ហាញ​មុខ​ក្នុង​កម្មវិធី​ជុំ​គ្នា​ជា​លើក​ដំបូង​ Justin មិន​ខ្លាច​រអា​ក្នុង​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​មាន​ចំពោះ​ភរិយា​ ដោយ​បាន​ថើប និង​​យក​ដៃ​ស្ទាប​ផ្នែក​ខាង​ក្រោយ​របស់​ Hailey នៅ​ចំពោះ​មុខ​កាណុង​កាមេរ៉ា​ជា​ច្រើន​គ្រាប់៕​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់