• 2020-02-03 08:22:31
  • ព័ត៌មាន

ទី​បំផុត​ស្រី​ស្អាត ម៉េង យៀកលី បញ្ចប់​ជីវភាព​ខ្លួន​មួយ​ត្រឹម​យប់​មិញ​ក្រោម​វត្តមាន​ភ្ញៀវ​ជាង ១០០តុ

  • 2020-02-03 08:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដ៏​ស្រស់​ស្អាត ម៉េង យៀកលី ដែល​បាន​ស្ងាត់​ពី​សិល្បៈ​មួយ​រយៈ​នោះ ទី​បំផុត​បាន​ចូល​រោង​ការ​ហើយ​ជាមួយ​នឹង​បុរស​វ័យ​កណ្ដាល​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់ ក្រោម​វត្តមាន​ភ្ញៀវ​កិត្តិយស​យ៉ាង​ដល់​ទៅ​ជាង ១០០តុ​ឯណោះ។

ពិធី​នេះ បាន​បញ្ចប់​ព័ត៌មាន​ចចាមអារ៉ាម ​ដែល​មុន​នេះ តារា​ស្រី​គេ​សង្ស័យ​បាន​ភ្ជាប់​ពាក្យ​ស្ងាត់​ៗ​ជាមួយ​បុរស​ក្រៅ​រង្វង់​សិល្បៈ​ម្នាក់ ក្រោយ​ពី​បាន​បន្សាត់​ខ្លួន​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ​ធំ។ តាម​ព័ត៌មាន​កន្លង​មក យៀកលី បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​វ័យ​កណ្ដាល​ម្នាក់ និង​ថែម​ទាំង​បាន​ភ្ជាប់​ពាក្យ​ជា​មួយ​គ្នា​ថែម​ទៀត អំឡុង​ឆ្នាំ ២០១៨ ហើយ​ថា បុរស​រូប​នោះ គឺ​ជា​អតីត​ថ្នាក់​លើ​របស់​នាង​នៅ​ក្នុង​ក្រុមហ៊ុន​លក់​ផលិតផល​បំប៉ន​សុខភាព​មួយ។

ក្រោយ​រោង​ចូល​រោង​ការ​នៅ​យប់​មិញ​នេះ យៀកលី បាន​សារភាព​ថា ព័ត៌មាន​ចចាមអារ៉ាម​នោះ ជា​ការ​ពិត ពោល​គឺ​នាង​មាន​ទំនាក់​ទំនង​ស្នេហា និង​បាន​ភ្ជាប់​ពាក្យ​ពិត​មែន​កាល​ពី​គ្រា​នោះ។ អតីត​ស្រី​ស្អាត​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boys ២០១៥ បញ្ជាក់​ថា បុរស​ដែល​មាន​ចចាមអារ៉ាម​ជាមួយ​នាង​កាល​ពី​អតីតកាល គឺ​ជា​ស្វាមី​របស់​នាង​ដែល​ក្រាប​ផ្ទឹម​ជាមួយ​គ្នា​នា​ថ្ងៃ​ម្សិលមិញ​នេះ​ឯង។

ស្វាមី​របស់ ម៉េង យៀក​លី ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ចន ប្រុស ជា​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​លក់ និង​ចែក​ចាយ​ផលិតផលថែ​រក្សា​សម្រស់​មួយ​ដែល​ផលិតផល​នោះ មាន​កញ្ញា ផេនខេក តារា​ល្បី​របស់​ថៃ​ជា​ម្ចាស់។ ត្បិត​ថា ពួក​គេ​បាន​ស្គាល់ និង​ទាក់​ទង​គ្នា​អំឡុង​ពេល​រួម​ការងារ​ជាមួយ​គ្នា តាម​ភាគី​ខាង​ស្រី​បង្ហើប​ថា តាម​ពិត​ទៅ គឺ​ពួក​នាង​បាន​ស្គាល់​តាំង​ពី​អំឡុង​នាង​រៀន​ចំណេះ​ទូទៅ​ថ្នាក់​ទី ១១ ម្ល៉េះ។

យៀកលី បាន​សរសើរ​ស្វាមី​ថា ជា​មនុស្ស​ពូកែ​លើក​ទឹក​ចិត្ត ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​ទំនុក​ចិត្ត​ជាមួយ​អត្តចរិត និង​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​ការងារ។ ដោយ​ឡែក​លោក ចន ប្រុស វិញ​ក៏​បាន​ឲ្យ​ដឹង​នៅ​លើ​វេទិកា​នៃ​កម្មវិធី​របស់​ពួក​លោក​ដែរ​ថា ភរិយា​របស់​លោក ចំណុច​ជា​ច្រើន​ទៀត ដែល​គួរ​ឲ្យ​ស្រឡាញ់ ក្រៅ​តែ​ពី​មាន​សម្រស់​ស្រស់​ផូរផង់​ដែល​គ្រប់​គ្នា​អាច​ក៏​អាច​មើល​ឃើញ​នោះ។

ម៉េង យៀក​លី គឺ​ជា​ប្រជាពលរដ្ឋ​មក​ពី​ប៉ោយប៉ែត ដែល​មាន​កំណើត​កើត​ជា និង​ធំ​ធាត់​នៅ​ទី​នោះ។ ដូច្នេះ​ហើយ ក្រោយ​ពី​ពិធី​មង្គល​របស់​នាង​បាន​ប្រារព្ធ​ធ្វើ​សម្រាប់​ភ្ញៀវ​កិត្តិយស​នៅ​ភ្នំពេញ តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​របស់​លោក​ឪពុក​របស់​នាង គូស្វាមី ភរិយា ថ្មោង​ថ្មី​នឹង​ទៅ​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​នៅ​លើ​ទឹក​ដី​ជាយ​ដែន​ប្រទេស​ភាគ​ខាង​លិច​ថែម​ទៀត​នា​ថ្ងៃ​ទី ២២ កុម្ភៈ​ខាង​មុខ​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់