• 2020-02-05 04:39:00
  • ព័ត៌មាន

ជួបគ្នាម្ដង Suho និង RM ទម្លាយខ្ទេចពីរឿងលំបាក និងអម្រែកធំៗក្នុងនាមជាមេក្រុម

  • 2020-02-05 04:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ K-Pop ច្បាស់​ជា​ដឹង​ច្បាស់​ថា​នៅ​ក្នុង​ពិភព​នេះ ក្រុម​បុរស​ណាខ្លះ​​ដែល​មានសន្ទុះ​នៃការ​គាំទ្រ​ខ្លាំង​ដាច់​គេ គឺ​គ្មាន​អ្នក​ណា​ក្រៅពី​ EXO និង​ BTS ទេ។

ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុម​ទាំង​ ២​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​កូរ៉េ ឬ​អាស៊ីឡើយ គឺ​ទូទាំង​ពិភពលោក​តែម្ដង។ មាន​ឈ្មោះ​ល្បីល្បាញ​យ៉ាង​នេះ​ ដួចនេះ​បើ​និយាយ​ពី​អ្នកដឹកនាំ​ក្រុម​ក៏​មិន​ស្រួល​ដែរ ហើយ​ក៏​មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​យល់​ពី​ទុក្ខលំបាក និង​កង្វល់​របស់​មេក្រុម​ដែរ។ ប៉ុន្តែ​សម្រាប់​​ Suho (មេក្រុម EXO)​ និង​ RM (មេក្រុម BTS) តែង​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​ដឹង​ថា​ ពួកគេ​ធ្វើបាន ទោះ​បី​មាន​រឿង​អ្វី​ក៏ដោយ។

Suho
RM

យ៉ាង​ណា​ក្ដី​ ជាឱកាសពិសេស​មួយ​ ពេល Suho និង​ RM ជុំ​គ្នា​ក្នុង​កម្មវិធីទូរទស្សន៍​របស់​កូរ៉េ ពួកគេ​បាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍ និងភ្ញាក់​គ្រប់គ្នា។ កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅពេលនោះ​ ពួកគេក៏​បាន​​ទម្លាយ​ពី​តួនាទី​ និង​ទំនួល​ខុសត្រូវ​ដ៏​ធំ​ក្នុង​នាម​ជា​មេក្រុម ជាពិសេស​ដឹក​នាំ​ក្រុម​ដែល​មាន​ឈ្មោះ​ល្បី​មិនធម្មតា​ទូទាំង​ពិភពលោក​ទៀត។

BTS

អ្នក​ទាំង​ ២​ចាប់​ផ្ដើមចែករំលែក​ ផ្លាស់​ប្ដូរ​យោបល់​គ្នា​ពី​តួនាទី​រៀងៗខ្លួនទៅវិញទៅមក ក្នុង​នោះ​មាន​ដូចជា​ការ​ណែនាំ​ក្រុម ឬ​ក៏​និយាយ​តំណាង​គ្រប់ពេល​ទាំងអស់​ ពិសេស​ពេល​ក្រុម​ឡើង​ទទួល​​ពានម្ដងៗ។ មេក្រុម​គឺ​ជា​អ្នក​ដែល​តែង​តែ​ព្យាយាម​ធ្វើ​ជា​ តំណាង​ក្រុម ឬ​តំណាង​សមាជិក​ទាំង​អស់​ផ្សេង​ទៀត។ ម្យ៉ាង​វិញ​ទៀត​ សម្រាប់​តំណែង​សំខាន់​មួយ​នេះ​ ពួកគេ​ក៏​ត្រូវ​តែ​ចេញ​មុខ​ជានិច្ច ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​ក្នុង​ក្រុម។ នេះ​មាន​ន័យ​ថា​ ធ្វើ​ជា​មេក្រុម​គេ​ គឺ​ត្រូវ​ទូល​រែក​ ការពារសព្វគ្រប់ ហើយ​បើ​មាន​រឿង​អ្វី​ខុស​ឆ្គង​ មេក្រុមក៏​ត្រូវ​ទទួលខុសត្រូវ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ រឿង​ដែល​ពិបាក​បំផុត​នោះ​ គឺ​ក្នុង​មាន​ជា​មេក្រុម​ ត្រូវ​ធ្វើ​យ៉ាង​ណា​ខំ​ព្យាយាម​ផ្សះផ្សា​ការយល់ឃើញ​របស់​មនុស្ស​ម្នាក់ៗ។ធ្វើ​ជា​អ្នក​ដឹកនាំ​ម្នាក់​ ប្រៀបដូចជាស្ពាន​ ដែល​ត្រូវ​ចម្លង​ ឬ​ជញ្ជូន​សារ​អ្វី​មួយទៅមករវាង​ សមាជិក​ក្រុម​ និងថ្នាក់​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុនជានិច្ច។

រឿង​សំខាន់​មួយ​ទៀត​ វា​តែង​មាន​រឿង​ចម្រូងចម្រាស​ចៀស​មិន​ផុត​កើត​ឡើង​ក្នុង​ក្រុម​ ដូចនេះ​តួនាទី​របស់​មេក្រុម​ គឺ​ត្រូវ​ខំ​ប្រឹង​ដោះស្រាយបញ្ហា​ទាំង​នោះឲ្យ​បាន​ឆាប់​ចប់​ ដើម្បី​សម្រាល​ភាព​តឹង​តែង​ក្នុង​ក្រុម។ ដូចនេះ​សរុប​មក​ ធ្វើ​ជា​មេក្រុម​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ ឬ​បាន​តែ​ល្អ​មើល​ទេ ព្រោះថា​ពួកគេ​ត្រូវ​អត់ទ្រាំ​គ្រប់កាលៈទេសៈទាំងអស់​ ដើម្បី​មាន​រីករាយសម្រាប់ក្រុម​ ​ក្រុមហ៊ុន និង​សម្រាប់​អ្នកគាំទ្រ​ទាំងអស់​របស់​ពួកគេ។

EXO

ការងារ​លំបាក​នេះ​ មិន​មែន​គ្រប់គ្នា​សុទ្ធ​តែ​ធ្វើ​បាន រហូត​ដល់​ខ្លះ​សុំ​ដក​ខ្លួន ប៉ុន្តែ Suho និង​ RM អាច​ទៅរួច​ ហើយ​អ្វី​ទាំង​ឡាយ​ដែល​ពួកគេ​ប្រឹង​ប្រែង​នាពេល​កន្លងមក​ អ្នក​គាំទ្រ​មើល​ឃើញ​ទាំងអស់ ថែមទាំង​សរសើរ​ និង​លើក​ថា​ពួកគេ​ស័ក្ដិសម​នឹង​តំណែង​មេក្រុម​ដ៏​ឆ្នើម​ប្រចាំ K-Pop ណាស់៕

RM
Suho

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់